​អាវុធហត្ថ​ចាប់​ចិន​ម្នាក់​លក់​គ្រឿងញៀន​ឱ្យ​ចិន​ដូចគ្នា​នៅ​ប៉ោយប៉ែត​

277
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចាប់​ជនជាតិ​ចិន​ម្នាក់​ករណី​លក់​គ្រឿងញៀន​ឱ្យ​ជនជាតិ​ចិន​នៅ​ប៉ោយប៉ែត​។​លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹង​កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​ថា​:​កម្លាំង​ល្បាត​ដល់​ចំណុច​ក្លិប​កម្សាន្ត​REC​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​បានឃើញ​យុ​ជន​ជាតិចិន​ម្នាក់​។​

​ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​បាន​ឃាត់​សួរនាំ​និង​ឆែកឆេរ​ក្នុង​ខ្លួន​រកឃើញ​មាន​គ្រឿងញៀន​កេ​តា​មីន​ខេ​ហិត​(​ម្សៅ​ទឹកកក​) ចំនួន​៣​កូន​ថង់​ស្មើ ២.៣៨​ក្រាម គ្រឿងញៀន​YSL ពណ៌​លឿង ប្រភេទ​ថ្នាំ​គ្រវី ចំនួន​៥​គ្រាប់ ស្មើ ២.៥៩​ក្រាម ប្រាក់​ថៃ ចំនួន ២.០០០​បាត ទូរស័ព្ទដៃ ចំនួន​១​គ្រឿង នាមប័ណ្ណ ចំនួន ៤៥​សន្លឹក​។​ជនសង្ស័យ​មានឈ្មោះ​យ៉េ​ឆេង​ជីន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​។​​

លោក​បានបញ្ជាក់​ឱ្យដឹងទៀតថា​ថ្ងៃទី​២៤​ខែសីហា​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕S/

រូបថត : អាវុធហត្ថ​បង្ក្រាប​ជនជាតិ​ចិន​លក់​គ្រឿងញៀន​ឲ្យ​ជនជាតិ​ចិន​នៅ​ប៉ោយប៉ែត​(​រូប​: ប​.​ជ័យ​)​