​អាវុធហត្ថ​ចាប់​ញាត់​គុក​ជន​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ដែល​សុំ​ស្នាក់នៅ​

381
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនសង្ស័យ​ម្នាក់​សុំ​គេ​ស្នាក់នៅ​បុណ្យចូលឆ្នាំ​ប៉ុន្តែ​បែរជា​ពូន​ផ្តុំគ្នា​ជក់​គ្រឿងញៀន​និង​បាន​យក​ពូថៅ​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ថែម​ទៀតផង​។​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​កាលពី​បាន​ចុះ​ឃាត់​បាន​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​២១​ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ កែវ ប៊ុន​ហុង​ភេទ ប្រុស អាយុ ៤១​ឆ្នាំ រស់​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ ណែម វិ​ច្ឆ័​យ ភេទ ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​មិន​ពិត​ប្រាក​បានមក​សុំ​ខ្លួន​កម​ស្នាក់នៅ​ដើម្បី​លេង​ចូលឆ្នាំ​ខ្លួន​បាន​យល់ព្រម​ជនល្មើស​ពេល​បានមក​នៅ​ហើយ​នាំ​បក្សពួក​មក​ផ្តុំគ្នា​ជក់​នៅក្នុង​ផ្ទះ​និង​នាំគ្នា​បំផ្លាញ​ទ្រព្យ​សប្ប​ត្តិ​ខ្លួន​ទៀត ៕S/