​អាវុធហត្ថ​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ការចែក​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន

213

​(​ស្ទឹងត្រែង​)៖​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ហាញមុខ​ជាមួយ​វត្ថុ​មួយចំនួន​ក្រោយពី​បាន​ឃាត់ខ្លួន​ស្ថិតនៅ​ចំណុច​ពីរ​ទីតាំង​ក្នុងស្រុក​សេសា​ន​និង​ក្នុង​ក្រុង​ស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​។​
សមត្ថកិច្ច​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​ទី​១​ឈ្មោះ​ផល​រ៉ាវី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​។​ទី​២​ឈ្មោះ​ជុន​សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​កសិករ​។​អ្នក​ទាំង​២​រស់នៅ​ភូមិ​ភ្នំ​ខៀវ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​ឃាត់ខ្លួន​បាន​ក្នុង​ក្រុង​ស្ទឹងត្រែង​។​ទី​៣​ឈ្មោះ​ហុង​លី​ហួរ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ដឹកឈើ​ទី​៣​ឈ្មោះ​រុន​វី​ភេទ​ប្រុស​មុខរបរ​រត់​ទូកដរ​នៅ​ភូមិ​កោះ​ព្រះ​ស្រុក​សៀម​បូក​អ្នក​ទាំង​២​រស់នៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​អាវុធហត្ថ​បន្តថា​នៅមុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នោះ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​ទូរស័ព្ទ​៤​គ្រឿង​លុយ​ខ្មែរ​៤០០.០០០​រៀល​ម៉ូតូ​មួយគ្រឿង​ស្ថិតនៅ​ចំណុច​ជិត​មន្ទីរ​ធម្មការ​ក្នុង​ក្រុង​ស្ទឹងត្រែង​។​

​ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​បាន​ជនសង្ស័យ​២​នាក់​រួចហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ពីមុខ​សញ្ញា​ជនសង្ស័យ​២​នាក់​បន្ថែមទៀត​សរុប​៤​នាក់​ខណៈនោះ​កម្លាំង​ជំនាញ​បាន​ឈានទៅ​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរនាំ​តែម្តង​។​
​មន្ត្រី​អាវុធហត្ថ​បន្ថែមថា​គ្រឿងញៀន​ដែល​ដកហូត​បាន​មាន​ទម្ងន់​១.៧៥​ក្រាម​និង​បាន​ចងក្រង​សំណុំ​ឯកសារ​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​សុខុម​

​អាវុធហត្ថ​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ការចែក​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន