​អាវុធហត្ថ​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រាំ​នាក់​ទៅ​តុលាការ​

362
ចែករម្លែក
  • 15
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៩បាន​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រាំ​នាក់​ទៅ​តុលាការខេត្ត​ក្រោយពេល​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​នៅត្រង់ចំណុច​ផ្ទះសំណាក់​គង្គា​ហង្ស​នាគ​ក្រុង​/​ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ។​

​លោ​កវេ​សេនីយ៍​ទោ​សំ​វី​ឡុង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យដឹងថា នៅវេលា​ម៉ោង ១៩:០០ នាទី ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្ទះសំណាក់ គង្គា​ហង្ស​នាគ បន្ទប់​លេខ​៩៨ ស្ថិតក្នុង​ភូមិ​រំចេក​៥​សង្កាត់​រតនៈ​ក្រុង​/​ខេត្តបាត់ដំបង​។​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ឬ​ប្រើស​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥ នាក់​។​

​ក្នុងនោះ​រួមមាន​:១.​ឈ្មោះ​ហ៊ាង​គឹមហុង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។ ២. ឈ្មោះ ប៉ិច ចំ​រ៉ាត់ ហៅ យួន ភេទ​ប្រុស អាយុ ២២ ឆ្នាំ​។​៣. ឈ្មោះ ហេង ប៊ុន​វឌ្ឍន៍ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ។​៤. ឈ្មោះ ហេង ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​។​

៥.​ឈ្មោះ​ច័ន្ទ​មិថុនា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖១. សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា​ចំនួន​១​កញ្ចប់​។​២.​ទូរស័ព្ទ​២​គ្រឿង​។​៣.​ម៉ូតូ​២​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវីធី ៕S/