​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ចោរឆក់​ម្នាក់​ទៅ​តុលាការ​

616
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ចោរឆក់​ម្នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​ជនល្មើស​ឈ្មោះ​ជួន​សុខ​ហៅ​ឡេវ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​។​

​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា​ឃាត់ខ្លួន យកមក​សួរនាំ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក IPhone X ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦:១៥​ព្រឹក នៅ​ចំណុច មុខ​ភោជនីយ៍ដ្ឋាន ថ្មដា ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​៕S/