​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ចោរលួច​ម៉ូតូ​ទៅ​តុលាការ​

326
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​។​ករណី​លួច​ម៉ូតូ​នេះ​កើតឡើង​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​។

​ជនសង្ស័យ​ឈ្មោះ ផន សុជា ហៅ​សុខ​ជា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ១​គ្រឿង​ម៉ាក វ៉េវ​ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ជា​របស់​ជនរងគ្រោះ​ឈ្មោះ យូ វី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​ប៊ូ​យ៉ុង​ភូមិ​បុរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕S/​