​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​

160
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​។​ការ​ឆ្មក់​ចុះបង្ក្រាប​បានជា​បន្តបន្ទាប់​ស្ថិតក្នុង​ភូមិ​ស្វាយ​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​មេបញ្ជាការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​នៅត្រង់ចំនុច​UTM(4852571572311)​ស្ថិតក្នុង​ភូមិ​ស្វាយ​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​កម្លាំង​បាន​ចុះ​
​បង្ក្រាប​ករណី​ចែកចាយ​រក្សាទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។​ទី​១​ឈ្មោះ​ហម​ណែ​ត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ទី​២​ឈ្មោះ កន ចាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ដកហូត​វត្ថុតាង​បានរួម​មាន​៖១.​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់​ទំងន់​១២,២១​ក្រាម​២.​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​៣.​ម៉ូតូ​ម៉ាក​Exciter​ពណ៌​ទឹក​ប៉ិច​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង​៤.​លុយ​ខ្មែរ​ចំនួន​២៧.០០០​រៀល​៥.​កាបូប​ដាក់​លុយ​ចំនួន​១​រួម​នឹង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនទៀត​។​

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​បានបញ្ជាក់​បន្ថែមថា​ក្រោយពី​បាន​ស្តាប់​ចម្លើយ​យ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ ហម ណែ​ត ថា​ថ្នាំញៀន​ទាំងបី​កញ្ចប់​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ជិន រដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្នុងតម្លៃ​ចំនួន​៣០០​ដូ​ល្លារ​។

​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ចុះ​ប្រតិបត្តិ​ការឆែកឆេរ​និង​ឃាត់ខ្លួន​ឈ្មោះ​ជិន​រដ្ឋា​ដោយ​ធ្វើការ​ដកហូត​វត្ថុតាង​មួ​ុ​យ​ចំនួន​ដូចជា​៖​លុយ​ខ្មែរ​ចំនួន​៦.០០០.០០០​រៀល​។​លុយ​ដុល្លារ​ចំនួន​២១៥​ដុល្លារ​ទូរស័ព្ទដៃ​Iphonex​ពណ៌​មាស​ខូច​ដោយ​ជនសង្ស័យ​បាន​បោក​នៅពេល​សមត្ថកិច្ច​កំពុងធ្វើការ​បង្ក្រាប​ចំនួន​១​គ្រឿង​ត្រង់ចំនុច UTM(491081-1572043) ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​៕S/​