​អាស្រម​ថ្មី​តា​គង់​យាយ​ដើ​ង​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​ទីសក្ការៈ​បូជា​

676
ចែករម្លែក
  • 20
    Shares

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​ទីសក្ការៈ​បូជា (​អាស្រម​ថ្មី​) លោកតា​គង់ យាយ​ដើ​ង ខាងក្រោយ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ខេត្តស្វាយរៀង ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​អាស្រម​ថ្មី​លោកតា​គង់ យាយ​ដើ​ង ដែល​នឹង​សាងសង់​ថ្មី​នៅលើ​ទីតាំង​ចាស់​នេះ​គឺជា​ការផ្ដួចផ្ដើម​ការសាងសង់​ដោយ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​។​

ក្នុងនោះ​មាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដើម្បី​រៀបចំ​ទីតាំង​នេះ​ឲ្យ​បាន​ស្អាត​ល្អជា​ទីសក្ការៈ​បូជា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​អុច​ធួ​ប​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ​។​

ព្រោះថា​នាពេល​កន្លងមកនេះ នៅពេល​មាន​ពិធីបុណ្យ​ជាតិ ឬ​ពិធី​សំខាន់ៗ​ផ្សេងៗ​ក្នុង​ខេត្ត ដូចជា បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ (​សង្ក្រាន្ត​ស្វាយរៀង​) បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​អ៊ុំ​ទូក​នៅ​ទន្លេ​វ៉ៃ​គោ​ទំនប់​តា​ណេង ពិសេស​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៨ ដែល​បាន​ប្រព្រឹត្តទៅ​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​…​ជាដើម​។

ថ្នាក់ដឹកនាំ​ខេត្ត រួមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត តែងតែ​អញ្ជើញ​មក​ធ្វើ​ពិធីបួងសួង​សុំ​សេចក្ដីសុខ​ចម្រើន​សម្រាប់​ការរៀបចំ​ពិធី​ទាំងនោះ ហើយ​មិនតែប៉ុណ្ណោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​តែងតែ​អញ្ជើញ​ចូល​អុច​ធូប​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ពី​លោកតា​គង់ យាយ​ដើ​ង​នៅទីនេះ​ផងដែរ ៕S/​

​អាស្រម​ថ្មី​តា​គង់​យាយ​ដើ​ង​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​ទីសក្ការៈ​បូជា​