​អាហារ​ប្រភេទ​នេះ​គួរតែ​ញ៉ាំ​ពេល​មាន​ជំងឺ​ផ្តាសាយ​

376
ចែករម្លែក

ជំងឺ​ផ្តាសាយ​ភាគច្រើន​គឺជា​ការបង្ក​រោគ​ដោយ​វីរុស​ដែល​កើតឡើង​ទៅលើ​ច្រមុះ បំពង់ក ប្រហោង​ឆ្អឹង​មុខ និង​ផ្លូវដង្ហើម​ខាងលើ​។ ជាទូទៅ វា​នឹង​ជា​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​មួយ​ទៅ​ពី​ឬ​សប្តាហ៍​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ​មានដូចជា ឈឺបំពង់ក តឹង​ច្រមុះ ឬ​ហៀរ​សម្បោ​។​

​ជំងឺ​ផ្តាសាយ​ច្រើនតែ​បណ្តាលមកពី​វីរុស​ដូចជា Rhinovirus, Coronavirus និង Parainfluenza​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​វីរុស​មួយចំនួន​ដែល​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ ដោយយោង​ទៅតាម Web MD បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ផ្តាសាយ​ដែលជា​មនុស្ស​ធំ​ប្រហែល ២០ ទៅ​៣០​ភាគរយ​ហើយ​មិនទាន់​រកឃើញថា​បង្កឡើង​ដោយ​វីរុស​អ្វី​នៅឡើយ​ទេ​។

​នៅពេល​យើង​និយាយ​អំពី​ការព្យាបាល​ដោយ​ខ្លួនឯង​នោះ ការ​ញ៉ាំ​ទឹក​កាន់តែច្រើន​គឺជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​ហើយ ព្រោះ​មិនចាំបាច់​រៀបចំ​អ្វី​ច្រើន​ឡើយ​។ មនុស្ស​ភាគច្រើន​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ៨​កែវ​ក្នុង​មួយថ្ងៃ​។ ទឹកនឹង​ជួយ​បំបាត់​ការ​ផ្តាសាយ​បាន​តាមរយៈ​ការផ្តល់​សំណើម​ដល់​បំពង់ក​ព្រមទាំង​ជាតិ​ទឹក​ក្នុង​រាងកាយ និង​កោសិកា​។

​ស៊ុប​មាន់​គឺជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ផ្តាសាយ​យ៉ាង​ល្អ​បំផុត​។ ត្រឹមតែ​ស៊ុប​មាន់​មួយ​ចានគោម និង​បន្លែ​ថែមទៀត​នោះ​គឺអាច​កាត់បន្ថយ​ចលនា​កោសិកា Neutrophil ដែលមាន​នាទី​ប្រឆាំងនឹង​ការបង្ក​រោគ​ទៅហើយ​។ ការសិក្សា​បញ្ជាក់ថា ការថយចុះ​របស់​ចលនា​កោសិកា​ទាំងនេះ​ក៏​ជំរុញ​ដល់​រាងកាយ​ប្រើប្រាស់​វា​នៅ​កន្លែង​ណា​ដែល​ត្រូវការ​វា​ចាំបាច់​ផងដែរ​។

​វិធី​ព្យាបាល​ផ្សេង​មួយទៀត​នោះ​គឺជា​ការប្រើប្រាស់​ខ្ញី​។ ក្រៅពី​ប្រើ​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប ខ្ញី​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ជួយ​ដល់​សុខភាព​មនុស្ស​ច្រើន​។ គ្រាន់តែ​ខ្ញី​ឆៅ​មួយ​ដុំ​ដាក់​ក្នុង​ទឹក​ក្តៅ​ដាំ​ពុះ​នោះ​ប្រហែលជា​ជួយ​សម្រួល​ដល់​ការ​ក្អក និង​ឈឺបំពង់ក​ដែល​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បាន​។ ខ្ញី​ក៏ត្រូវ​បាន​គេ​ដឹងថា​ជួយ​កាត់បន្ថយ​អារម្មណ៍​ចង្អោ​ដែល​កើតឡើង​នៅពេល​មាន​ជំងឺ​បង្កឡើង​ដោយ​វីរុស Influenza ដែរ​។ តាមពិត ត្រឹម​ត​ខ្ញី​មួយ​ក្រាម​ក៏​អាច​បន្ថយ​ការ​ចង្អោ​បានដែរ​។

​ទឹកឃ្មុំ​ក៏​ជា​ជម្រើស​មួយ​ដែរ​នៅពេល​គិតពី​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​។​ទឹកឃ្មុំ​គួរតែ​ប្រើ​ផ្សំគ្នា​ជាមួយ​តែ និង​ក្រូចឆ្មា បើសិនជា​ចង់​ដោះស្រាយ​បញ្ហា​ឈឺបំពង់ក និង​បំបាត់​ការ​ក្អក​។ គ្រាន់តែ​ញ៉ាំ​ទឹកឃ្មុំ ១០​ក្រាម​មុនពេល​គេង​ក៏​ជួយ​កាត់បន្ថយ​ការ​ក្អក​ខ្លាំងក្លា​លើ​កូនក្មេង និង​ពង្រឹង​ដល់​ការ​គេង​របស់គេ​បានដែរ​៕ ដោយៈ health.com.kh