​អា​ឃ្វ័​រ​រៀស​ចុះ​អនុស្សារណៈ​ជាមួយ​ក្លិប​បាល់ទាត់​នគរបាលជាតិ​

224
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ចុះ​អនុស្សារណៈ​ជាមួយ​ក្លិប​បាល់ទាត់​នគរបាលជាតិ​លើកដំបូង​នៅ​ទីលាន​បាល់ទាត់​នៃ​រោងចក្រ​ផលិត​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​។​ក្នុង​គោលដៅ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡា ក៏ដូចជា​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​លី​គ​កំពូល​កម្ពុជា​។​

​តាមរយៈ​អនុស្សារណៈ​នេះ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​បាន​ព្រមព្រៀង​ឧបត្ថម្ភ​ធំ​នូវ​សម្ភារៈ​រួមមាន​៖​ផ្គត់ផ្គង់​ភេសជ្ជៈ​បង្កើន​ជាតិ​ទឹក​អា​ឃ្វ័​រ​រៀស​(Aquarius)​ទឹកបរិសុទ្ធ​ដា​សានី​Dasani​និង​សម្ភារៈ​កីឡា​ផ្សេងៗ​ទៀត​សម្រាប់​ការប្រើប្រាស់​ជាប្រចាំ​ទៅដល់​ក្លឹប​បាល់ទាត់​នគរបាលជាតិ​ក្នុង​រយៈពេល​១៦​ខែ​។​

អា​ឃ្វ័​រ​រៀស​គឺជា​ពាណិជ្ជសញ្ញា​ដ៏​ល្បី​មួយ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ហើយ​បាន​ក្លាយជា​ពាណិជ្ជសញ្ញា​ដែល​ឈានមុខ​គេ​ចំណាត់ថ្នាក់​លេខ​១​ផ្នែក​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក​នៅក្នុង​ប្រទេស​ជប៉ុន​។​រីឯ​នៅ​ប្រទេស​កម្ពុជា​វិញ អា​ឃ្វ័​រ​រៀស ត្រូវបាន​ទទួលស្គាល់ថា​ជា​ពាណិជ្ជសញ្ញា​ដ៏​មាន​ប្រជាប្រិយភាព និង លេចធ្លោ ក្នុងចំណោម​ប្រភេទ ផលិតផល​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​

​អា​ឃ្វ័​រ​រៀស​តែងតែ​យកចិត្តទុកដាក់​និង​លើកស្ទួយ​ដល់​សកម្មភាព​កីឡា​ស្ទើរ​គ្រប់​ប្រភេទ​ចាប់តាំងពី​កីឡា​កំរិត​មូលដ្ឋាន​ស្រុក​-​ខណ្ឌ​ខេត្ត​-​រាជធានី​រហូតដល់​ថ្នាក់ជាតិ​។​តួយ៉ាង​អា​ឃ្វ័​រ​រៀស​បាន​ឧបត្ថម្ភ​ធំ​ដល់​កម្មវិធី​“​កីឡា​សិស្ស​ថ្នាក់ជាតិ​”​កាលពី​ខែមិថុនា​ដែល​នោះ​ជាការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​លើកដំបូង​សម្រាប់​សិស្ស​កំរិត​ចំណេះ​ទូទៅ​។​

ក្នុងនោះ​មានការ​ចូលរួម​ពី​កីឡាករ​កីឡាការិនី​ជា​សិស្សានុសិស្ស​រហូតដល់​ទៅ​ជាង​៣.០០០​នាក់​លើ​១១​វិញ្ញាសា​ផ្សេងៗ​គ្នា​។​លើសពីនេះ​ទៀត​ថ្មីៗ​នេះ​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​បាល់ទាត់​មួយ​មាន​ឈ្មោះថា​“​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​ខណ្ឌ​កំបូល​”​ដែលមាន​សមាសភាព​ចូលរួម​ពី​យុវជន​មកពី​សង្កាត់​ទាំង​៧ ក្នុង ខណ្ឌ​កំបូល​។​

​ដោយឡែក​ការចុះ​អនុស្សារណៈ​ជាមួយ​ក្លឹប​បាល់ទាត់​នគរបាលជាតិ​នៅថ្ងៃនេះ​គឺជា​សញ្ញាណ​ថ្មី​មួយទៀត ដែល​បង្ហាញថា​អា​ឃ្វ័​រ​រៀស មិន​ត្រឹម តែ​ធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ។​ប៉ុន្តែ​ក្រុមហ៊ុន​បន្ត​គាំទ្រ​ដល់​កីឡាករ​ក្នុង​រយៈពេល​ច្រើនជាង​១​ឆ្នាំ​ដើម្បី​ប្រាកដថា​ពួកគាត់​ទទួលបាន​ភេសជ្ជៈ​ដែលមាន គុណភាព​ក៏ដូចជា​ស​ម្ពា​រៈ​កីឡា​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រៀងរាល់​ការប្រកួត​។​

​លោក​មាស​វុត្ថា​នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​មានប្រសាសន៍ថា​៖“​យើង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​ក្លាយខ្លួនជា​ដៃគូ​សហការ​ឧបត្ថម្ភ​ដល់​ក្លិប​បាល់ទាត់​នគរបាលជាតិ​ដែលជា​ក្លិប​អាជីព​ក្នុង​លី​គ​កំពូល​កម្ពុ​ជាមួយនេះ​។​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កីឡាករ​ទាំងអស់​នឹង​យក​អស់​កម្លាំងកាយ​ចិត្ត ធ្វើឱ្យ​បានល្អ​សម្រាប់​ការប្រកួត​នាពេលខាងមុខ ហើយ​រាល់​ពេលដែល​នឿយហត់​អាច​ចាប់យក​អា​ឃ្វ័​រ​រៀស​ត្រជាក់​មក​ពិសា​បាន​ដើម្បី​បំពេញ​ជាតិ​ទឹក​ដល់ រាងកាយ​វិញ​បាន​ឆាប់រហ័ស »​។​

​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិ​ទិ្ធ​ផ្តាច់មុខ​ក្នុងការ​ផលិត​និង​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ក្នុងប្រទេស​កម្ពុជា​បាននិងកំពុង​បន្ត​ផ្តល់នូវ​ជម្រើស​ភេសជ្ជៈ​ច្រើន​ប្រភេទ​ដែលមាន​គុណភាព​ខ្ពស់​ជូន​ដល់​អ្នក​ពិសា​សមស្រប​ទៅនឹង​រស​ជាតិ​របៀប​រស់នៅ​និង​របប​អាហារ​ផ្សេងៗ​គ្នា​។​
​គួរបញ្ជាក់​ផងដែរ​ថា​បន្ទាប់ពី​កម្មវិធី​ចុះហត្ថលេខា​បាន​ចប់​ជា​ស្ថាពរ​ក៏មាន​ការប្រកួត​ទាត់​បាល់​មិត្តភាព​រវាង​បុគ្គលិក​កូ​កា​-​កូ​ឡា ជាមួយនឹង​ក្រុម​គ្រូបង្វឹក​នៃ​ក្លិប​បាល់ទាត់​នគរបាលជាតិ​ផងដែរ​៕S/​