​អីយ៉ា​ស់​! ម៉ា​រ៉ា ប៉ុណ្ណា ក្រោយ​រៀបការ​ងាក​មករក​ស៊ី​លក់​ដី​ឡូ​តិ៍​ក្នុង​តំបន់​ផ្លូវជាតិ​លេខ​៣

290
ចែករម្លែក
  • 137
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​លោក​ម៉ា​រ៉ា​ប៊ុណ្ណា​ដែល​លោកអ្នក​ធ្លាប់​ស្គាល់​មកហើយ​នោះ​ពេលនេះ​បាន​សហការ​ជាមួយ​ប្អូនប្រុស​ចាប់​នូវ​មុខរបរ​ថ្មី​ពុះ​ដីឡូត៍​លក់​ជាមួយ​តំលៃ​ដ៏​សមរម្យ​ដោយមាន​ទីតាំង​ស្ថិតនៅ​ភូមិ​សោកម៉ោក​ឃុំ​អង្គ​ពពេល​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ច្រកចូល​តាម​វត្ត​ល្វា​មាន​ចម្ងាយ​តែ​១៨​គីឡូម៉ែត្រ ពី​រង្វង់​មូល​ចោមចៅ​ប៉ុណ្ណោះ​។

​លោក​ម៉ា​រ៉ា​ប៊ុណ្ណា​បានឱ្យដឹងថា​ប្អូនប្រុស​របសលោក​ឈ្មោះ​គឹម​ចាន់​រតនា​គឺជា​អ្នកជំនួញ​ដីធ្លី​យូរ​មកហើយ​នេះ​ជា​គម្រោង​ទី​១​ដែល​លោក​បាន​សហការគ្នា​។​ការសហការ​គ្នា​នេះ​គឺ​យើង​មាន​គ្រោង​យូរ​មកហើយ​ទើប​នៅ​ដើមឆ្នាំ​ថ្មី​នេះ​បានដាក់​ចេញ​នូវ​ដីឡូត៍​ចំនួន​១២៦​ឡូត៍​លក់​ជូន​ដល់​បង្អូន​អតិថិជន​ក្នុងតម្លៃ​ចាប់ពី ៣.៩៨០​ដុល្លារ​ឡើង ដោយ​ដី​មាន​ទំហំ ចាប់ពី ៥​ម​គុណ​២០​ម​។

​លោក​បន្តថា​ដី​ដែល​លោក​និង​ប្អូនប្រុស​ពុះ​ឡូត៍​នេះ​គឺ​សំដៅ​ចង់អោយ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ឪ​កាស​នៃ​ការ​ចំណេញ​ដោយ​រក​តំបន់​ណា​ដែល​នៅ​ជិត​រោងចក្រ​។​ទិញ​ភ្លាម​គឺ​ចំណេញ​ភ្លាម​តែ​ក្នុង​រយៈពេល​២​ឬ​៣​ខែ​ប៉ុណ្ណោះ និង​មាន​ជូន​ប្លង់រឹង​។

​លោក ម៉ា​រ៉ា ប៊ុណ្ណា​បន្ថែមថា​ទោះបី​នេះ​ជា​លើកដំបូង​សម្រាប់​លោក​ក្នុង​ជំនួញ​ដីធ្លី​នេះ​ក៏មាន​ក្តី​រំពឹង​ខ្ពស់ ដោយសារ​ចំណុច​ទីតាំង​ដី គឺ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ហ៊ុ​ព័ទ្ធ​ទៅដោយ​រោងចក្រ ហើយ​ផ្លូវ​វិញ​ក៏​ឃើញថា​រា​រដ្ឋាភិបាល​កំពុងធ្វើកា​រ​ពង្រីក​ផងដែរ​។

​លក្ខណៈពិសេស​ដ៏​ល្អឥតខ្ចោះ​នៃ​ដីឡូត៍ ស្ថិត​នៅជាប់​ផ្លូវរដ្ឋ ១៥​ម និង​ចំងាយ​ពី​ផ្លូវជាតិ​លេខ​៣ តែ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទិញ​ភ្លាម​សង់ផ្ទះ​ភ្លាម ឬ ទិញ​ភ្លាម​លក់​ចំណេញ ភ្លាមៗ​! ហើយ​លោក​អ្នកនឹង​ទទួលបាន​នូវ​រង្វាន់ ដូចជា​ម៉ូតូ និង​រថយន្ត LEXUS ថ្មី​ស្រស់ស្អាត​ថែមទៀត​ផងដែរ ។​ជាមួយ គម្រោង លក់​ដីឡូត៍ ក្រុមហ៊ុន LYK គឹម ចាន់​រតនា និង ម៉ា​រ៉ា ប៊ុណ្ណា​។

​ចំណែក​លោក​គឹម​ចាន់​រតនា​ដែលជា​អតីត​អ្នកសិល្បៈ​ដែរនោះ​ក៏បាន​ឱ្យដឹងថា​ពីមុន​លោក​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ថ្មីៗ​ឱ្យ​លោក ម៉ា​រ៉ា ប៊ុណ្ណា​។ ក្រោយមក​លោក​ក៏បាន​ងាក​មក​ចាប់យក​ផ្នែក អចលនទ្រព្យ​នេះ បាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​ដែរ​។ ដោយមាន​ទំនុក​ជាមួយគ្នា ទើប​ធ្វើឱ្យ​លោក សហការ​ជាមួយ បងប្រុស ម៉ា​រ៉ា ប៊ុណ្ណា ក្នុង​ជំនួញ​ដីធ្លី​នេះ​តែម្តងទៅ​។

​ក្រោយពី​បញ្ចប់​គម្រោង​ដីឡូត៍​នេះ ហើយ​ទទួលបាន​ប្រាក់ចំណេញ អ្នក​ទាំងពីរ បានសម្រេច ដក​ប្រាក់​មួយចំនួន ក្នុង​ការធ្វើ​សប្បុរសធម៌ ជួយ​ទៅដល់​ចាស់ជរា កុមារកំព្រា ផងដែរ​៕S/​