​អុជ​ធូប​ទុកចោល​ឆេះ​រាលដាល​ពេញ​បន្ទប់​ផ្អើល​សមត្ថកិច្ច​ទាំង​ព្រឹក

567
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សង្ស័យ​ភ្លើង​ធូប​កុងម៉ា ធ្លាក់​កំទេច​ឆាបឆេះ​រាលដាល​បន្ទប់​ជួល​មួយកន្លែង បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​នាំគ្នា​យក​ទុយោ​ទឹក​បាញ់​និង​បំពង់​បំ​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទាន់ពេលវេលា ។ ហេតុការណ៍​នេះ កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅ​តាមផ្លូវ​បេតុង ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ។​

​ប្រភពព័ត៌មាន​ពី​អ្នក​ជួល​បន្ទប់​ជិតខាង​បាន​ប្រាប់ថា​អ្នក​ជួល​បន្ទប់​ជិតខាង​បន្តថា ឮថា​កូនស្រី​ម្ចាស់ផ្ទះ​អុជ​ធូ​ក​នៅក្នុង​បន្ទប់ ហើយ​ចេញទៅ​ក្រៅ សង្ស័យ​ធ្លាក់​កំទេច​ភ្លើង​ឆេះ​តែម្ដង ។ ការខូចខាត​សម្ភារៈ​ក្នុង​បន្ទប់​គ្រែ ពូក តុ ទូ ពិ​ដាន​ខូច​ទាំងអស់ ដោយសារ​ឆេះ​រោល​ខ្មៅ ហើយ​បន្ទប់​ដែល​ឆេះ​ត្រូវ​រុះរើ​ចេញ​ដែរ មិនអាច​រស់នៅ​បាន បន្ទប់​សង់​ជញ្ជាំង​ថ្ម ដំបូល​ប្រក់ស​ង្ក័​សី​ក្នុងនោះ​មិនមាន​អ្នករបួស​ទេ ៕S/​