​អុជ​ធូប​សែន​កុងម៉ា​ភ្លើង​ឆេះ​ហ្មត់​លំនៅស្ថាន​ពលរដ្ឋ​ចំនួន​ពីរ​ខ្នង​នៅ​ស្រុក​ស្ទឹងត្រង់​

129
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​អគ្គិ​ស​ភ័យ​ដែល​បាន​ផ្តើម​ចេញពីផ្ទះ​ពលរដ្ឋ​ជាប់សែស្រឡាយ​ចិន​បាន​បណ្តាលឱ្យ​លំ​ស្ថាន​ចំនួន​ពីរ​ខ្នង ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ បាន​ឆេះ​ហ្មត់​រាប​ដល់​ដី ។​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​ជាង​៩​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​។​ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​មហន្តរាយ​ភ្លើង​ឆេះ​នោះ​ពុំ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​ដោយបាន​ឆេះ​បាត់ប្រាក់​កាក់​អស់​រាប់ម៉ឺន​ដុល្លារ​និង​សម្ភារ​:​ប្រើប្រាស់​ជាច្រើន​ទៀត​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ស្រុក​ស្ទឹងត្រង់​បានឱ្យដឹងថា​ផ្ទះ​ដែល​ឆេះ​ដំបូង​គេ​សង់​ពី​ឈើ​ប្រក់​ដំបូល​ក្បឿង​មាន​ទំហំ​ទទឹង ប្រាំបី ម៉ែត្រ និង​បណ្តោយ ១៦ ម៉ែត្រ​។ ជា​កម្មសិទ្ធិ​របស់លោក ម៉ី​ន ផា អាយុ ៤៨​ឆ្នាំ​គឺ​ឆេះ​ទាំងស្រុង​និង​ឆេះ​អស់​មាស​ចំនួន​ប្រាំ​តំឡឹង​ប្រាក់​ដុល្លារ​ចំនួន​បួន​ម៉ឺន​ដុល្លារ​ប្រាក់រៀល​ចំនួន ៧០​លាន​រៀល​និង​សម្ភារ​:​ប្រើប្រាស់​ជាច្រើន​ទៀត​។​

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ផ្ទះមួយ​ខ្នង​ទៀត​ដែល​ឆេះ​អស់ទាំង​ស្រុង​ដូចគ្នា​សង់​ក៏​ពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ដែរ​មាន​ទំហំ​ទទឹង ១០ ម៉ែត្រ និង​បណ្តោយ ១៦​ម៉ែត្រ និង​ឆេះ​ខូចខាត​អស់ ប្រាក់​ចំនួន បី​ពាន់​ដុល្លារ​ម៉ាស៊ីនកិនស្រូវ​ចំនួន​មួយគ្រឿង​,​ម៉ាស៊ីន​ផលិត​នំ​បញ្ចុក​ចំនួន​មួយគ្រឿង​,​ស្រូវ​ចំនួន ២០ បេ និង​សម្ភារ​:​មួយចំនួនធំ​ទៀត​។​

ប្រភព​នោះបាន​បន្តថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ពីរ​ខ្នង​ប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​និង​ច្រើន​លាន​រៀល​នេះ​គឺ​បង្ក​ចេញពីផ្ទះ​ឈ្មោះ​ម៉ី​ន​ផា​បាន​អុជ​ធូប​សែន​កុងម៉ា​បិទទ្វារ​ផ្ទះ​ទុកចោល​ហើយ​នាំ​ក្រុមគ្រួសារ​មកលេង​ផ្ទះ​សាច់ញាតិ​នៅ​ភូមិ​បែក​អន្លូង​៕S/​