​អូឡាំពិក​ហ្គេម ២០២០ នៅ​តូ​ក្យូ ត្រូវបាន​លើក​ពេល​

52
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ទីបំផុត លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ប្រមុខ​អូឡាំពិក​អន្តរជាតិ (International Olympic Commetee) ថូ​ម៉ាស់ បាច់ (Thomas Bach) បាន​ពន្យារពេល នៃ​ការប្រកួត​កីឡា​អូឡាំពិក រដូវក្ដៅ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ឆ្នាំនេះ ដោយសារតែ​ការទន្ទ្រាន នៃ​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩ ។

ស្លាក​សញ្ញា​អូឡាំពិក ២០២០

​តាម​ការគ្រោងទុក ការប្រកួត​កីឡា​អូឡាំពិក រដូវក្ដៅ ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ នឹងធ្វើ​ពិធី​សម្ពោធ​បើក ការប្រកួត នៅ​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០២០ នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ New National Stadium ក្នុង​ទីក្រុង​តូ​ក្យូ តែម្ដង​។ តែ​ពេលនេះ ទាំង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ទាំង​លោក​ថូ​ម៉ាស់ បាច់ ដែលជា​ប្រធាន​គណៈកម្មាធិការ អូឡាំពិក​អន្តរជាតិ បានសម្រេច​លើក​ពេល ទៅ​ប្រកួត​នៅ​ឆ្នាំ​២០២១ ហើយ​ព្រឹត្តិការណ៍​នេះ នឹងមាន​អត្ត​ព​លិ​ក ចូលរួម​ចំនួន​ប្រមាណ ១១.០៩១ នាក់ ។

ស្លាក​សញ្ញា​អូឡាំពិក ២០២០

កីឡា​ចំនួន ៣៣ ប្រភេទ ដែលមាន ៣៣៩ វិញ្ញាសា ត្រូវបាន​ត្រៀម​ដាក់​ឲ្យ​ប្រកួត ដែល​ក្នុងនោះ ប្រភេទ​កីឡា​កា​រា​តេ ដែលជា​កីឡា មាន​ដើមកំណើត នៅ​ប្រទេស​ជប៉ុន នឹងត្រូវ​ដាក់បញ្ចូល ជា​ប្រភេទ​កីឡា​អូឡាំពិក លើក​នេះ​ទៀតផង ៕v