​អេស​ស៊ីជី​ផ្តល់​អាហារូបករណ៍​ជិត​៣០០​កន្លែង​ក្នុង​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ​សម្រាប់​ថ្នាក់​វិទ្យាល័យ​និង​សាកលវិទ្យាល័យ​

233
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ អេស​ស៊ីជី ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សម្ភារៈ​សំណង់​នៅ​អាស៊ាន បាន​បន្ត​ជួយ​ដល់​យុវជន​កម្ពុជា​តាមរយៈ​បង្កើត​កម្មវិធី​“​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​”​ឆ្នាំ​ទី​៦​។​កម្មវិធី​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ជាង​៦២.០០០​ដុល្លារ​នេះ​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ចំនួន​២៧០​នាក់​ជាមួយនឹង​បំណងប្រាថ្នា​ក្នុងការ​ផ្តល់ឱកាស​ដ៏​ល្អប្រសើរ​សម្រាប់​សិស្ស​ដែលមាន​អាកប្បកិរិយា​ល្អ និង​ជួយ​ពួកគាត់​ឱ្យ​សម្រេច​នូវ​បំណងប្រាថ្នា​ក្នុង​ការសិក្សា​របស់ខ្លួន​។

​លោក​ParamateNisagornsen​អគ្គនាយករង​អាជីវកម្ម​ក្នុង​តំបន់​នៃ​ក្រុមហ៊ុន​សម្ភារៈ​សំណង់​អេស​ស៊ីជី​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​បានចាប់ផ្តើម​នូវ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​អាហារូបករណ៍ អេស​ស៊ីជី លើក​ទី ៦​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​។​អេស​ស៊ីជី​នៅតែ​បន្ត​នូវ​កម្មវិធី “​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​”​ជាមួយ​ឆន្ទៈ​មោះមុត​ក្នុង​ការជួយ​ដល់​សិស្ស​ដែលមាន​អាកប្បកិរិយា​ល្អ និង​មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​សិក្សា​។​

ប៉ុន្តែ​ជួបនឹង​វិបត្តិ​ហិរញ្ញវត្ថុ​។​ដោយ​ផ្តោតលើ​បំណងប្រាថ្នា​ដើម្បី​ផ្តល់នូវ​ឱកាស​សិក្សា​ដ៏​ល្អប្រសើរ​អេស​ស៊ីជី​បានផ្តល់​អាហារូបករណ៍​ចំនួន​២៥០​នាក់​សម្រាប់​ថ្នាក់​វិទ្យាល័យ​និង​២០​នាក់​សម្រាប់​ការជួយ​ជា​បន្តបន្ទាប់​សម្រាប់​ថ្នាក់​សាកលវិទ្យាល័យ​។​

​លោក​Paramate​បាន​មានប្រសាសន៍ថា​“​អេស​ស៊ីជី​ជឿជាក់ថា​ធនធានមនុស្ស​គឺជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​។​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ​សម្រាប់​កម្មវិធី​មួយ​នេះ​។​អេស​ស៊ីជី​បាន​យល់ឃើញថា​ថ្នាក់​វិទ្យាល័យ​គឺជា​ដំណាក់កាល​សំខាន់បំផុត​សម្រាប់​សិស្សានុសិស្ស​ព្រោះ​ពួកគាត់​ត្រូវ​ត្រៀមខ្លួន​ប្រឡង​ថ្នាក់ជាតិ​និង​បន្ត​ចូល​ថ្នាក់​សាកលវិទ្យាល័យ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​ពួកគាត់​មិនអាច​ផ្តោតលើ​ការសិក្សា​បាន​នោះ​ពួកគាត់​នឹង​បាត់បង់​ឱកាស​មួយ​នេះ​។​ដូច្នេះ​ទើប​យើង​នៅតែ​បន្ត​ផ្ដល់​អាហារូបករណ៍​សម្រាប់​ថ្នាក់​វិទ្យាល័យ​។​លើសពីនោះ​ទៅទៀត​យើង​បានសម្រេច​បន្ថែម​អាហារូបករណ៍​មួយកម្រិត​ទៀត​ដែលជា​អាហារូបករណ៍​ជួយ​ក្នុង​រយៈពេល​យូរ​សម្រាប់​អតីត​សិស្ស​អាហារូបករណ៍​ថ្នាក់​វិទ្យាល័យ​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​និង​ចាប់ផ្តើម​បន្ត​ការសិក្សា​ឆ្នាំ​ទីមួយ​នៅ​សាកលវិទ្យាល័យ​។

នេះ​គឺ​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​អាច​បន្ត​ការសិក្សា​បាន​កាន់តែ​ខ្ពស់​ដោយ​មិនចាំបាច់​បារម្ភ​ពី​ហិរញ្ញវត្ថុ ហើយ​អាចជួយ​ឱ្យ​ពួកគាត់​អាច​ផ្តោតទៅលើ​ការសិក្សា​ដើម្បី​សម្រេច​បំណងប្រាថ្នា​សម្រាប់​អនាគត​ដ៏​ល្អប្រសើរ​”​។​ដោយ​ផ្តល់​អាហារូបករណ៍​លើសពី ២៥០ នាក់​សម្រាប់​ថ្នាក់​វិទ្យាល័យ និង​លើសពី ១០ នាក់​សម្រាប់​ថ្នាក់​សាកលវិទ្យាល័យ​សម្រាប់​ឆ្នាំនេះ សរុប​ជា​ទឹកប្រាក់​លើសពី ៦២,៤០០ ដុល្លារ​។

អេស​ស៊ីជី​បាន​ជួយ​ដល់​យុវជន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៤​ដែល​មកដល់ពេលនេះ​សរុប​ជា​ទឹកប្រាក់​លើសពី ២៥០.០០០ ដុល្លារ​។ កម្មវិធី​នេះ​ជាការ​សហការគ្នា​រវៀង​ក្រុមហ៊ុន អេស​ស៊ីជី ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​ស្ថានទូត​ថៃ​។​
​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​”​ក្រុមហ៊ុន​អេស​ស៊ីជី​មិន​ត្រឹមតែ​វិនិយោគ​និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ​។

​ប៉ុន្តែ​ក៏បាន​ជួយ​បង្កើន​ធនធានមនុស្ស​សម្រាប់​ការអភិវឌ្ឍន៍​សហគម​ន៍​ដែល​ក្រុមហ៊ុន​អេស​ស៊ីជី​បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។​វា​គឺជា​ការប្តេជ្ញាចិត្ត​ដើម្បី​បង្កើន​នូវ​ជីវភាព​រស់នៅ​ឱ្យ​ល្អប្រសើរ​សម្រាប់​សហគម​ន៍​ដែល​យើង​ធ្វើការ​និង​រស់នៅ​។​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​អេស​ស៊ីជី​សម្រាប់​ការជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយបាន​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ​”​។​

​លោក​PanyarakPoolthup​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែល​យើង​បាន​ឈាន​មកដល់​ថ្ងៃនេះ​ដោយ​ដឹងថា​ក្រុមហ៊ុន​អេស​ស៊ីជី​បាន​ខិតខំ​ប្រឹងប្រែង​។​តែងតែ​បន្ត​ជួយ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​កម្មវិធី​អាហារូបករណ៍​“​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​”​។​

កម្មវិធី​នេះ​ជា​យុទ្ធនាការ​មួយ​តែងតែ​បន្ត​ឆ្ពោះទៅមុខ​ជានិច្ច​ដែល​វា​បាន​ឆ្លុះបញ្ចាំង​នូវ​បំណងប្រាថ្នា​របស់​ក្រុមហ៊ុន​ក្នុងការ​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​”​។​មិន​ត្រឹមតែ​ផ្តល់​អាហារូបករណ៍​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ក្រុមហ៊ុន​អេស​ស៊ីជី​ក៏បាន​រៀបចំ​នូវ​កម្មវិធី​ជំនួយ​ផ្លូវចិត្ត​និង​ស្មារតី​ដែល​ផ្តល់​សង្ឃដីកា​ដោយ​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ​គូ​សុភាព​ក្នុង​ប្រធានបទ​“​បន្ត​អនាគត​របស់​យើង​ដោយ​ផ្តោតទៅលើ​ការអប់រំ​ការ​អភិរ​ឌ្ឍ​ន៍​សង្គម​និង​ការថែរក្សា​បរិស្ថាន​”​។​វា​គឺ​ជាការ​បង្ហាញផ្លូវ​មួយ​សម្រាប់​សិស្សានុសិស្ស​ដើម្បី​បន្ត​នូវ​បំណងប្រាថ្នា​របស់ខ្លួន​និង​ឱ្យ​យកចិត្តទុកដាក់​លើ​និរន្តរភាព​នៃ​ប្រទេស​កម្ពុជា​។

​បន្ទាប់ពី​ការប្រកាស​កម្មវិធី​កម្មវិធី​“​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​”​ឆ្នាំ​ទី​៦​នេះ​អេស​ស៊ីជី​ក៏បានផ្តល់​ឱកាស​ដល់​អ​តី​ត​សិស្ស​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​ដើម្បីចែករំលែកនូវបទពិសោធន៍របស់ខ្លួនដែលទទួលនូវការជួយជ្រោមជ្រែង​ពី អេស​ស៊ីជី ជា​បន្តបន្ទាប់ ដូចជា​ការចូលរួម​ក្នុង​កម្មវិធី បោះតង់​ចែករំលែក​ក្តី​សុបិន ក្នុង​ឆ្នាំ ២០១៩ ដែល​បាន​ប្រមូលផ្តុំ​ដោយ​អតីត​សិស្ស​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​នៅក្នុង​តំបន់​។​

​សូមជម្រាបថា​៖​ក្រុមហ៊ុន​អេស​ស៊ីជី​បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​ដែល​បាន​ផ្តល់នូវ​ផលិតផល​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ​។​ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម និង​សកម្មភាព​របស់ខ្លួន​ក្រោម​ការប្តេជ្ញាចិត្តថា​“​បំណងប្រាថ្នា​សម្រាប់​អនាគត​ដ៏​ប្រសើរ​” ដែលមាន​គោលបំណង​ចង់ឱ្យ​កម្ពុជា​ទទួលបាន​អនាគត​ដ៏​ប្រសើរ និង​ការរស់នៅ​ដ៏​ល្អប្រសើរ​៕S/

​ ចំណងជើង​រូបថត​៖​អេស​ស៊ីជី ផ្តល់​អាហារូបករណ៍​ជិត​៣០០​កន្លែង​ក្នុង​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ សម្រាប់​ថ្នាក់​វិទ្យាល័យ​និង​សាកលវិទ្យាល័យ​ជួយ​ដល់​សិស្ស​ឱ្យ​សម្រេច​ក្តី​ប្រាថ្នា​ក្នុងការ​សិក្សា​(​រូបៈ​សុផល​)