​អេ​លី​ត សាន់ ឈ្នះ​ទឹក​៤ សេង ស្រឿ​ន សន្លប់​ទឹក​២

236
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វឿ​នខា​រ៉ា​បាវ កាលពី​រសៀល ថ្ងៃទី​២៤ សីហា កន្លងទៅនេះ អ្នក​ប្រដាល់​កម្ពុជា អេ​លី​ត សាន់ ក្លិប​ឆ្មា ស សែន​សុខ បាន​ប្រើ​កែង​ផ្ដួល អ្នក​ប្រដាល់​ថៃ ហា ឆ្លាម (Ha Chhlam) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៤ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ចាប់ផ្ដើម​បញ្ចេញ​អាវុធ វាយប្រហារ​គ្នា តាំងពី​ទឹក​ទី​១ ម្ល៉េះ ។ នៅ​ទឹក​ទី​៣ ក្នុងខណៈដែល​អេ​លី​ត សាន់ ចាប់ផ្ដើម​លេង​កែង​នោះ ហា​ឆ្លាម បញ្ចេញ​មួយ​កែង ធ្វើ​ឲ្យ អេ​លី​ត សាន់ មាន​របួស​យ៉ាង​ធំ លើ​ចិញ្ចើម​ឆ្វេង តែ​របួស​មិន​រំខាន ដល់​ការប្រកួត​ឡើយ ។ មកដល់​ទឹក​ទី​៤ អេ​លី​ត សាន់ ដែលមាន​កំហឹង​ខ្លាំង​នោះ បានចាប់ផ្ដើម​វ៉ៃ​ប្ដូរ​កែង ហើយ​បានធ្វើ​ឲ្យ ហា ឆ្លាម សន្លប់​ក្រោក​លែងរួច​តែម្ដង ។​

​ចំពោះ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេ ស​ថ្ង​ក ខេត្តស្វាយរៀង ត្រូវ​អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក (Chhang Soek) ទាត់​ឲ្យ​សន្លប់ នៅ​ចុង​ទឹក​ទី​២​។ នេះ​ជា​អ្នក​ប្រដាល់​ទី​២ ហើយ ដែល​ត្រូវ ឆាង ស៊ើ​ក ប្រើ​ស្នៀត​ទាត់​ផ្កាប់​ចាន បណ្ដាល​ឲ្យ​សន្លប់​នោះ ។ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង ក៏​ធ្លាប់​ត្រូវ ឆាង ស៊ើ​ក ទាត់​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ ។​

​ទោះបី​អ្នក​ប្រដាល់ ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ បាន​បោះសំដី​ថា ខ្សែក្រវាត់ និង​មេដាយមាស របស់​ព្រឹត្តិការណ៍ (Boostrong Gold Medal Fighter on Fire) ជា​របស់គេ​ក៏ពិតមែន ក៏​នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ នា​ព្រឹក​ថ្ងៃទី​២៥ សីហា វិឆ័យ បាន​បំបាក់​អំណួត​របស់ សា​រ៉ា តែម្ដង​។​

​មុនពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ មួយ​សប្ដាហ៍ សា​រ៉ា បាន​និយាយ​ចំអក​ឲ្យ វិឆ័យ ថា ខ្សែក្រវាត់ និង​មេដាយមាស​នេះ ជា​របស់គេ​ក៏ដោយ ក៏​ថ្ងៃនោះ វិឆ័យ បាន​ចំអក​ឲ្ស សា​រ៉ា វិញ​ដែរ​ថា គេ (​វិឆ័យ​) ទើប​សក្តិសម​នឹង​ស្ពាយ​ខ្សែក្រវាត់ និង​មេដាយមាស​នេះ ត្រឡប់ទៅផ្ទះ ។​

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ សា​រ៉ា ពិតជា​ប្រឹងប្រែង​មែន គេ​ព្យាយាម​វាយ​សម្រុក លើ វិឆ័យ តែ​ជាការ​មិនបាន​ផល​នោះទេ គឺ​គេ​ចូល​ឲ្យ វិឆ័យ វ៉ៃ​ទៅវិញ​។ វិឆ័យ មានប្រៀប​ទាំង​កម្លាំង ទាំង​កលល្បិច ។ សា​រ៉ា វ៉ៃ​ចេញ​ពិតជា​ច្រើន​មែន តែ​ភាគច្រើន វ៉ៃ​ខ្យល់​ប៉ុណ្ណោះ ចំពោះ​ការ​វ៉ៃ​ចេញ របស់​វិឆ័យ​វិញ ចំ​គោលដៅ​បានល្អ​ជាង​។​

​ការប្រកួត​ដែលមាន ៥ ទឹក​នោះ ក្រោយពី​ប្រកួត​ចប់ សា​រ៉ា ក៏​ទំនងជា​ដឹងខ្លួន​ឯង​ថា ចាញ់ វិឆ័យ បាត់ទៅហើយ ឯ វិឆ័យ ក៏មាន​ជំនឿ​ចិត្ត​ថា រូបគេ​នឹង​ឈ្នះ​ដែរ​។ ចៅក្រម​ទាំង ៥ រូប សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ វិឆ័យ ឈ្នះ​គ្រប់ៗ​គ្នា គឺ វង្ស វិឆ័យ ឈ្នះ ឆៃ សា​រ៉ា ៥​ទល់​០ ។ វិឆ័យ បាន​ក្លាយជា​ម្ចាស់ Gold Medal រជ្ជកាល​ទី​១ ដែល​បានទទួល​មេដាយមាស ១​គ្រឿង ខ្សែក្រវាត់​១ និង​រង្វាន់​អម ៥.០០០ ដុល្លារ​។ ចំពោះ សា​រ៉ា ដែល​បាន​ចំណាត់ថ្នាក់​លេខ​២ បានទទួល​រង្វាន់​ចំនួន ២.៥០០ ដុល្លារ ។​

​ចំពោះ​ការប្រកួត​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ វិញ​នោះ យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ឈ្នះ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ ដោយ​ពិន្ទុ​ដាច់​។​​ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្តល់​ពិន្ទុ​ឲ្យ ខេមរា ឈ្នះ ជំនិត គ្រប់ៗ​គ្នា​ទាំង ៥ រូប ។ ខេមរា ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​រង្វាន់ ១.០០០ ដុល្លារ រីឯ ន​ន់ ជំនិត ដែល​ចាញ់​ក្នុងការ​ប្រកួត ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​នោះ បាន​រង្វាន់​លើកទឹកចិត្ត ៥០០ ដុល្លារ ។​

​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion វិញ​នោះ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​អ្នក​ប្រដា​ល់វ័យ​ចំណាស់​ថៃ រ៉េ ដា (Re Da) ដោយ​ពិន្ទុ​ទាំង​លំបាក ។ ឡុង ជិន ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ នៅ​ទឹក​ទី​២ ដោយសារ​កណ្ដាប់ដៃ រ៉េ ដា តែ​នៅ​ទឹក​ទី​៤ កែង​របស់ ឡុង ជិន បានធ្វើ​ឲ្យ អ្នក​ប្រដាល់​ថៃ រូបនេះ មាន​របួស​ចិញ្ចើម ។ ពួកគេ​ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក ហើយ​ជ័យជំនះ បាន​ទៅ ឡុង ជិន ដោយ​ពិន្ទុ ។​

​ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ហ្វា នី​មី​ត (Fa Nimith) ដោយ​ពិន្ទុ​ទៀតហើយ នៅក្នុង​ការប្រកួត​សងសឹក លើក​នេះ ៕v

#