​អេ​ឡិច ចាន់​ត្រា ថា នៅមាន​កាដូ​ធំ ជូន​អ្នក​ម្តាយ​នៅ​ថ្ងៃកំណើត​

325
ចែករម្លែក
  • 167
    Shares

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​ ៖ ​គេ​នៅ​ចាំបាន​ថា តារាចម្រៀង អេ​ឡិច ចាន់​ត្រា កាលពី​រដូវ​សែន​ចូលឆ្នាំ​ចិន​ទើបតែ​កន្លងទៅ​ថ្មីៗ​នេះ អេ​ឡិច ចាន់​ត្រា បាន​ជូន​កាដូ​ដ៏​មានតម្លៃ ខ្សែដៃ​ពេជ្រ ដល់​អ្នក​ម្តាយ​របស់ខ្លួន ដែលមាន​តម្លៃ​ជាង​ជិត​ម៉ឺន​ដុល្លារ​។ លោក​ថា នេះ​ជា​ក្តី​ស្រលាញ់ ដែល​មិនអាច​ប្រែប្រួល​រវាង​ម្តាយ​និង​កូន​។

​​លោក​ថា ការជូន​អំណោយ​បន្តិចបន្តួច​ដល់​ម្តាយ និង​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​នោះ គឺជា​សេចក្តីសុខ​ផ្លូវចិត្ត ដែល​លោក​តែងតែ​បំពេញ​ចំពោះ​អ្នកមានគុណ​របស់លោក​នាពេល​កន្លងមក​។

លោក​បន្ថែមថា រាល់ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ ក្រុមគ្រួសារ​លោក​ទាំងអស់​តែងតែ​មានដំណើរ​កម្សាន្ត ទៅតាម​បណ្តាល​ខេត្ត និង ក្រៅប្រទេស​ជុំគ្នា ហើយក៏​មិន​ភ្លេច​ការដូ​ជូន​លោក​ទាំងពីរ​ដែល​។ តែ​ដោយសារតែ​ឆ្នាំនេះ ចង់ Suprise អ្នក​ម្តាយ ទើប អេ​ឡិច ទិញ​ខ្សែរ​ដៃ​ជូន​ម៉ាក់​របស់គេ​តែម្តង មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អេ​ឡិច ថា នៅ​ថ្ងៃកំណើត​អ្នក​ម្តាយ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នោះ និង​មាន​កាដូ ធំ​ជាង​នេះ ជូន​បន្ថែមទៀត​។

ងាក​មក​សិល្បៈ​វិញ មួយរយៈ​នេះ​ថ្វីត្បិតតែ​មិនសូវ​រវល់​និង​ការងារ​សម្តែង ភាពយន្ត​ដូច​តារា​ប្រុស​ផ្សេងៗ ប៉ុន្តែ​អេ​ឡិច ចាន់​ត្រា ត្រូវបាន​គេ​ដឹងថា រកចំនូលបាន​មួយខែៗ​ខ្ទង់​ម៉ឺន​ដុល្លារ​ព្រោះតែ​ការងារ​ក្រុម​តន្ត្រី Alexentertaiment Agency មាន​អតិថិជន គាំទ្រ​យ៉ាង​ក្រាស់ក្រែល ជាពិសេស រដូវ​មង្គលការ​នេះ​តែម្តង​។ អេ​ឡិច និយាយថា ថ្ងៃ​ខ្លះ​លោក​ត្រូវ​រត់​ពីរ​-​បី រោង​ជាប់​គ្នា ក៏មាន តែ​ក៏មាន​អំណោយផល ពី​ការយោគយល់​របស់​ភ្ញៀវកិត្តិយស​ដែរ គឺ​អាស្រ័យទៅលើ​ទីកន្លែង ជិតៗ​គ្នា ដូច្នេះហើយ ការរត់​ពីរ​-​បី​រោង​ជាប់​គ្នា មិនសូវ​បង្ករ​ជា​បញ្ហា​ចោទ​ប៉ុន្មាន​ទេ​។

លោក​បន្ថែមថា ប្រសិន បើ​ជាន់​ថ្ងៃ​កម្មវិធី​គ្នា ប៉ុន្តែ​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​ក្រុម​លោក នៅ​ឆ្ងាយ​ពីគ្នា​ខាង​ក្រុម​តន្ត្រី​របស់លោក​ក៏​មិន​ហ៊ាន​ប្រថុយ​ដែរ ព្រោះ​អាចឲ្យភ្ញៀវ​អាក់អន់ស្រពន់ចិត្ត​។ លោក​ក៏បាន​ជូនពរ ដល់ ភ្ញៀវ​ទាំងអស់ ដែល​តែងតែ​គាំទ្រ សេវាកម្ម​របស់ Alexentertaiment Agency សូមអោយ​មាន​សុខ​ភាពល្អ រក​ទទួល​ទាន មានបាន និង មាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ​ផងដែរ​៕B/

​ ​

​ ​
​ ​