​អេ​ឡិច ចាន់​ត្រា ឡើងផ្ទះ​ថ្មី​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ ជាមួយនឹង​ការពង្រីក​ជំនួញ​

1100
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: កាលពី​រាត្រី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ តារា​ស្រី​ប្រុស ជាច្រើន​ដួង រួម​ជាមួយនឹង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប បាន​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​តារាចម្រៀង អេ​ឡិច ចាន់​ត្រា ដែល​គេ​ដឹងថា វីឡា​ភ្លោះ​នោះ មានតម្លៃ​រហូត​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​។​

​តារាចម្រៀង​លោក អេ​ឡិច ចិ​ន្ត្រា គេហដ្ឋាន​ថ្មី​នេះ ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ​។ អ្វី​ជាទី​កត់សម្គាល់​វីឡា​ថ្មី​នេះ មិនមែនជា​ផ្ទះ​ដំបូង​ឡើយ គឺជា​ផ្ទះ​ទី​៣​ឬ​ទី​៤ ដែល​តារា​សាច់​សកាត់​ចិន​រូបនេះ សាង​បាន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​លោក អេ​ឡិច ចិ​ន្ត្រា បាន​ឲ្យ​ដឹងថា វីឡា​ថ្មី​នេះ​មានតម្លៃ​ជិត​កន្លះ​លាន​ដុល្លារ ដែល​លោក​បាន​សហការគ្នា​ទិញ​ដាច់​តែម្តង មាន​ចំណែក​ឪពុកម្តាយ​របស់លោក ជា​អ្នក​ជួយ​មួយផ្នែក​ដែរ​។ អេ​ឡិច​ថា ផ្ទះ​ថ្មី​សម្ពោធ​ជា​ផ្ទះ​ទី​៣ ដែល​ផ្ទះ​មុនៗ​ជា​ប្រភេទ​ផ្ទះល្វែង​។ មូលហេតុ​ដែល​ទិញ​វីឡា​រាប់ម៉ឺន គឺមាន​ផែនការ​ជាច្រើន​ដោយ​វីឡា​មួយ​នេះ នឹង​ក្លាយជា​ទីស្នាក់ការ​បំពេញ​កិច្ចការ​មួយចំនួន​។ ក្នុងនោះ​ផ្នែក​ខាងលើ​ជា​កន្លែង​និយាយ​ការងារ​សេវា​ទទួល​រៀបចំ​កម្មវិធី​រៀប​មង្គល​ការដែល​លោក​ជា​អ្នកចាត់ចែង​មាន​គ្រប់​តាំងពី​ភ្លេងសម័យ និង​តារាចម្រៀង​ល្បីៗ ដោយ​សេវា​មួយ​នេះ​កំពុង​ទទួលបាន​ភាពជោគជ័យ​។​

​ចំណែក​ផ្នែក​នៅ​ខាងក្រោម គឺ​បើក​ជា​កន្លែង​ម៉ាស្សា​ជូន​អ្នក​នៅក្នុង​បុរី​នេះ ព្រោះ​មាន​បងប្អូន​យើង​ជាង​មួយ​ម៉ឺន​គ្រួសារ​នៅទីនេះ មិនបាច់​ទៅណា​ឆ្ងាយ​យើង​មាន​រៀបចំ​ស្រាប់​តែម្តង ហើយ​អាច​កក់​ជួល​នៅតាម​ផ្ទះ​ក៏បាន ពោល​លោក​សម្រេចចិត្ត​ទិញ​ដោយសារ​តំបន់​នេះ មាន​តាំង​មិន​ឆ្ងាយ​ពី​មន្ទីរពេទ្យ ផ្សារ​ទំនើប គឺ​ល្អ​តែម្តង​។ ចំណែក​ផ្ទះ​ដែលមាន​២​ទៅ​៣​កន្លែង គឺ​លោក​ទុក​ជួល​ប៉ុណ្ណោះ ព្រោះ​ចាំបាច់​ត្រូវការ​ប្រាក់​ទាំងនោះ យកមក​បង្វិល​ក្នុង​ជំនួញ​៕ ល​

#