​អេ ភូ​ថង នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​

417
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
លោក អេ ភូ​ថង ដែលជា​គ្រូបង្វឹក ក្រុម​ជម្រើសជាតិ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដែល​ពេលនេះ កំពុងតែបន្ដ​ស្ថិតនៅក្នុង បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នៅឡើយ ។​

​កាលពី​ថ្ងៃទី​២០ សីហា លោក មាស សុខ​គ្រី ដែលជា​តំណាង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក​ឧត្ដមសេនីយ៍ត្រី ដួង ច័ន្ទ​រិ​ទ្ធ នាយករង​មជ្ឈមណ្ឌល​កីឡា កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ទៅសួរសុខទុក្ខ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​គ្រូបង្វឹក​រូបនេះ​ទៀតផង ។​

លោក អេ ភូ​ថង នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​ប្រាប់​ឲ្យ​ដឹងថា ពេលនេះ វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​បន្ត​តាមដាន​ពី​ស្ថានភាព​ជំងឺ​របស់លោក អេ ភូ​ថង នៅឡើយ​ទេ ។ អេ​ភូ​ថង ហាក់​មាន​ស្ថានភាព​ធូរស្រាល ជាង​ថ្ងៃ​ដំបូង តែ​គេ​នៅ​មិនទាន់ អាច​ចាកចេញ ពី​បន្ទប់​សង្គ្រោះ បាន​នៅឡើយ ។​

​បើតាម​ការ​ឲ្យ​ដឹង ពី​លោក​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ​ថា លោក អេ ភូ​ថង មាន​ជំងឺ​សួត យ៉ាងធ្ងន់ធ្ងរ ពេលនេះ គេ​ពិតជា​កំពុង​នៅក្នុង បន្ទប់សង្គ្រោះបន្ទាន់​មែន ។ ទោះជា​យ៉ាងណា ក៏​លោក​ដុក​ទ័​រ​រូបនោះ អះអាងថា ស្ថានភាព​ជំងឺ​របស់លោក អេ ភូ​ថង បាន​ធូរស្រាល​បន្តិច​ហើយ ។​

លោក អេ ភូ​ថង នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​

​លោក អេ ភូ​ថង ជា​អតីត​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដែលមាន​សហ័ស​នាម​ថា អង្គរក្ស​ជង្គង់​ទិព្វ​។ សព្វថ្ងៃ គេ​ជា​គ្រូបង្វឹក​កីឡា​ជម្រើសជាតិ ជា​គ្រូ​ប្រដាល់ ក្លិប​អេ​ភូ​ថង​កីឡា និង​វរសេនីយ៍​យោធា នៃ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ៕v