​អោន​ដងទឹក​រអិល​ជើង​ដាំ​ក្បាល​ចូលក្នុង​ធុង​ឈ្លក់ទឹក​ស្លាប់​គ្មាន​អ្នកដឹង​

1234
ចែករម្លែក

​(​កំពង់ឆ្នាំង​)៖​យុវជន​ម្នា​ក់បាន​ឈ្លក់ទឹក​ស្លាប់​ដោយ​គ្មាន​អ្នកដឹង​បន្ទាប់ពី​ជនរងគ្រោះ​បាន​អោន​ដងទឹក​ក្នុង​ធុង​ហើយ​ផុត​ជើង​បណ្តាល​ដាំ​ក្បាល​ចូលក្នុង ឈ្លក់ទឹក​រហូតដល់​ស្លា​ប់​តែម្តង ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្សារ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោក ជាង សុវណ្ណារិទ្ធ អធិការ នគរបាល​ស្រុក​បរិបូរណ៍​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ផៃ​-​បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​លោក​អធិការ​បាន​អោយដឹងទៀតថា ជនរងគ្រោះ​មិនដឹង​ស្លាប់​ពី​ថ្មើរ​ណា​នោះទេ​ព្រោះ​នៅពេល​កើតហេតុ​ក្រុមគ្រួសារ​មិន​នៅផ្ទះ​នោះទេ​បាន​ទៅ​មណ្ឌល​សុខភាព ។​លុះ​ពេល​ត្រឡប់មកវិញ​ក៏​ឃើញ​កូនប្រុស​បាន​ធ្លាក់​ក្បាល​ចូលក្នុង​ធុង​ទឹក និង​បាន​ស្លាប់​បាត់ទៅហើយ ។ ក្រោយពេល​ឃើញ​ដូចនេះ​បាន​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ពិនិត្យ​សាកសព ។​

លោក​អធិការ​បាន​អោយដឹងទៀតថា ក្រោយពី​ពិនិត្យ​សាកសព សមត្ថកិច្ច​បាន​សន្និដ្ឋាន ជនរងគ្រោះ​អាច​អោន​អោយ​ដងទឹក​ក្នុង​ធុង​ដែល​មានកំ ពស់​ខ្ពស់ ហើយ​ផុត​ជើង ក៏​ជ្រមុជ​ក្បាល​ចូលក្នុង​ធុង​ទឹក​បណ្តាល​អោយស្លាប់​តែម្តងទៅ ។​

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនរងគ្រោះ​កន្លងមក​មាន​ជំងឺ ស្ក​ន់ អាច​ជំងឺ​នេះ​រើ​ឡើងវិញ​ពេលដែល​កំពុង​ដង​ទឹប​ណ្តា​ល​អោយស្លាប់​តែម្តងទៅ ។ ក្រោយពី​ពិនិត្យ​សាកសព​សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​សន សក្តា​

​អោន​ដងទឹក​រអិល​ជើង​ដាំ​ក្បាល​ចូលក្នុង​ធុង​ឈ្លក់ទឹក​ស្លាប់​គ្មាន​អ្នកដឹង​