​អំណោយ​ផ្លូវ​បេតុង​១​ខ្សែ​ជូន​អ្នកស្រុក​ក្រឡាញ់​មាន​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​

837
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​មាន​ប្រវែង​១៥០០​ម៉ែត្រ​ដែល​កសាងឡើង​ដោយ​លោក​ឧកញ៉ា សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​លោកស្រី​បាន​ចំណាយ​ទឹកប្រាក់​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ដែល​លោក​ឧកញ៉ា​សៀង​ណាំ​កសាង​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រឡាញ់​។​តាមរយៈ​កាត​ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​បេតុង​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​វិច​ច្ឆិ​កា
​ឆ្នាំ​២០១៨​នេះ​លោក​ឧកញ៉ា​សៀង​ណាំ​បាន​បញ្ជាក់ថា​ការកសាង​ផ្លូវ​បេតុង​ខាងលើនេះ​បានសម្រេច​ការកសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​។​លោក​សៀង​ណាំ​បន្តថា​ផ្លូវ​បេតុង​ខាងលើនេះ​កា​សង​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្លាំ​ង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ដែលមាន​ប្រវែង​១៥០០​ម៉ែត្រ ទទឹង​ប្រវែង​៥​ម៉ែត្រ និង​ចំណាយ​ថវិកា​អស់​ចំនួន​១២០.៧៧០​ដុល្លារ​អាមេរិក​។​

​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ដែល​លោក​ឧកញ៉ា​សៀង​ណាំ​និង​លោកស្រី​បាន​កសាង​ជូន​ប្រជាពលរ្ដឋ​នៅ​ស្រុក​ក្រឡាញ់​លើ​សមិទ្ធិផល​ចាស់​ដែលមាន​ស្រាប់​ដែល​លោក​បាន​ជួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​អភិវឌ្ឍន​ស្រុក​ក្រឡាញ់​។​លោក​ឧកញ៉ា​សៀង​ណាំ​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ដែល​ទទួល​ជា​ប្រធាន​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ក្រឡាញ់​ផងដែរ​។​ស្រុក​ក្រឡាញ់​គឺជា​ស្រុក​មួយ​ដែលមាន​ការអភិវឌ្ឍន​ច្រើន​ហើយ​ការបោះឆ្នោត​ជ្រើសរើស​តំនាងរាស្ត្រ​អាណត្តិ​ទី​៦​កន្លងទៅ​ប្រជាជនមាន​ការគាំទ្រ​ច្រើន​លើសលុប​ផងដែរ​៕S/

​រូបភាពៈ​ចំណងដៃ​ថ្មី​អំណោយ​ផ្លូវ​បេតុង​១​ខ្សែ​ជូន​អ្នកស្រុក​ក្រឡាញ់ មាន​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​៕​គូលែន​