​អំណោយ​មនុស្សធម៌​ចែកជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៨៤​គ្រួសារ​ក្នុងស្រុក​អង្គរធំ​

530
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនីនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​គម្រប់​ខួប​៨៣​យាង​ចូល​៨៤​ព្រះវស្សា​។​

​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​លោកស្រី​ទាង​អេង​ទៀ​សីហា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​និង​លោកស្រី​អ៊ុន​វុន​លី​សៀង​ណាំ​និង​សហការី​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ចំន​នួន​៧​អង្គ​។​ក្នុងនោះ​ចែក​អំណោយ​មនុស្សធម៌​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៨៤​គ្រួសារ​មកពី​ឃុំ​ទាំង​៤​នៃ​ស្រុក​អង្គរធំ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

​លោកស្រី ទាង អេង ទៀ សីហា បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ សូម​សម្ដែង​នូវ​ការគោរព និង​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេចបាន នូវ​ស្នា​ព្រះ​ហត្ថ​ព្រះរាជ​សកម្មភាព​សម្ដេចម៉ែ សម្ដេច​យាយ​ជា​អម្ចាស់​។​ក្នុង​ព្រះរាជ​បេសកកម្ម​បម្រើ​ប្រទេសជាតិ​មាតុភូមិ ក្នុង​វិស័យ​មនុស្សធម៌ និង សូម​បួងសួង​ថ្វាយព្រះពរ​ជ័យ​មហាប្រសើរ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះជន្ម​យឺតយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជារាស្ត្រ​ជា​កូន ចៅ ចៅទួត​របស់​ព្រះអង្គ​តរៀង​ទៅ ។​

លោកស្រី​ក៏បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ហើយ​ការចែក​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​គិតពី​សុខទុក្ខ​និង​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស។ ជាពិសេស បងប្អូន​ជា​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ទុរគតជន​នានា​។​ដូច្នេះ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​ថែទាំ​សុខភាព និង ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។​

អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង , ជនពិការ , កុមារកំព្រា , អ្នក​ផ្ទុកមេរោគ​អេដស៍ , ស្ត្រី​មេ​មា​យ និង​ជនក្រីក្រ​មានកូន​ច្រើន ទាំង​៨៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ឃី​ត​១​កញ្ចប់ , មី​១​កេស , ត្រីខ ១​យួរ , អង្ករ ៣០​គីឡូក្រាម , មុង​សុវត្ថិភាព ១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ៕S/

#