​អំពាវនាវ​ដល់​ម្ចាស់​យានដ្ឋាន​កុំ​យក​ចំណីផ្លូវ​ចត​រថយន្ត​

256

(​ព្រះវិហារ​)៖​កាលពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៧​លោក​សមលាង​ទ្រី​ប្រធាន​មន្ទីរ​សារ​ធា​រណ​:​ការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​នានា​នៅក្នុង​ក្រុង​ព្រះវិហារ​កុំ​យក​ចំណីផ្លូវ​ចត​រថយន្ត​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​ជាយ​:​ថា​ហេតុ​ផ្សេងៗ​។​

លោក​ប្រធាន​មន្ទីរ​សារ​ធា​រណ​:​ការ​និង​ដឹកជញ្ជូន​បានលើកឡើង​បែបនេះ​ក្នុងឱកាស​បើក​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​ក្រោម​វត្ត​ស្តីពី​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ដែលមាន​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​សេរី​ដឹក​មេបញ្ជាការ​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​និង​កងកម្លាំង​សមត្ថកិច្ច​ទាំងបី​ផងដែរ​។​
​ ​
លោក​សមលាង​ទ្រី​ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​ជួយ​ត្រួត​ពិនិត្យមើល​ទាក់ទង​និង​បញ្ហា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​និង​អាហា​រដ្ឋា​ន​នានា​យក​ចំណីផ្លូវ​ចត​រថយន្ត​បែប​អាណាធិបតេយ្យ​ដែលជា​ហេតុនាំឱ្យ​បង្ក​ការកកស្ទះ​និង​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​មិនអាច​នឹកស្មាន​ដល់​។​ហេតុដូចនេះ​សូមឱ្យ​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ព្រះវិហារ​និង​នៅ​បណ្តា​ស្រុក​ទាំង​៧​ស្រុក​១​ក្រុង​ជួយ​ត្រួត​ពិនិត្យមើល​ជាប្រចាំ​ផង​៕S/​ដោយ​សៅ​វ៉ាន់ឌី​