​អំពាវនាវ​ដល់​សប្បុរ​សជន​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​

744
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​វេជ្ជបណ្ឌិត​សុក​វាសនា​ប្រធាន​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ក៏ដូចជា​មន្ត្រីរាជការ​,​កងកម្លាំងប្រដាប់អាវុធ​,​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តព្រះវិហារ​មេត្តា​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

លោក​វេជ្ជបណ្ឌិត​សុក​វាសនា​បាន​អំពាវនាវ​នេះ​នៅ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ខណៈដែល​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​បានទទួល​ការបរិច្ចាគ​ពី​មន្ត្រី​អាវុធ​ខេត្ត​ដោយ​ស្ម័គ្រចិត្ត​ចំនួន​៩​ប្លោក​។

​លោក​សុក​វាសនា​បានឱ្យដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​តែងតែបាន​ដឹកនាំ​ក្រុមការងារ​របស់​គណៈកម្មាកា​រ​ទ្រទ្រង់​មណ្ឌល​ផ្តល់​ឈាម​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ការបរិច្ចាក​ឈាម​ជូន​ដល់​មន្ត្រី​អាវុធហត្ថ​ខេត្ត​ឱ្យបាន​យល់​ជ្រួតជ្រាប​អំពី​អត្ថប្រយោជន៍​នៃ​ការផ្តល់​ឈាម​ក្នុង​គោលបំណង​ទទួលបាន​ឈាម​សម្រាប់​សង្គ្រោះ​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​។​

​លោក​ប្រធាន​មន្ទីរពេទ្យ បានឱ្យ​ទៀតថា ក្នុងការ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​អាវុធហត្ថ​ខេត្ត​ក្នុងឱកាស​នេះ គឺមាន​មន្ត្រី​អាវុធហត្ថ​ចំនួន ៩​រូប បានធ្វើ​ការបរិច្ចាក​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត ដោយឡែក មន្ត្រី​អាវុធហត្ថ​មួយចំនួនទៀត បាន​បរិច្ចាក​ឈាម​រួចហើយ​កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​សរុប​ឈាម​ដែល​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​បរិច្ចាក​នៅពេលនេះ​គឺ​បាន​ចំនួន​៩​ប្លោក​ក្នុងនោះ​ឈាម​ប្រភេទ​O​ចំនួន​៤​ប្លោក​ឈាម​ប្រភេទ​A​ចំនួន​២​ប្លោក ឈាម​ប្រភេទ​B ចំនួន​២​ប្លោក និង​ឈាម​ប្រភេទ​AB ចំនួន​១​ប្លោក​ផងដែរ​។​

​លោក​សុក​វាសនា​ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​សប្បុរសជន​ទាំងអស់​មក​ធ្វើ​ការបរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ដែលជា​និច្ច​ជា​កាល តែងតែ​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត​ជូន​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​៕S/​