​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវការពារ​សុខសន្តិភាព​មិនឱ្យ​ជន​ឬបក្ខ​ណា​បំផ្លាញ​បានឡើយ​

950
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ឧបនាយករដ្ឋមន្ត្រី​យឹម​ឆៃលី​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវការពារ​សុខសន្តិភាព​មិនឱ្យ​ជន​ណា​ឬ​បក្ខ​ណា​មក​បំផ្លាញ​បានឡើយ​។​មានប្រសាសន៍​ដល់​ប្រជាពលរដ្ឋ លោកយាយ លោកតា ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​របស់​ក្រុមហ៊ុន សុវណ្ណ រី​សត ព្រះ​និម្មិត​អា​សី​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​។​

​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​បាន អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ លោក​យា​យា លោកតា ត្រូវ​រួបរួមគ្នា​ការពារ​សុខសន្តិភាព កុំឱ្យ​ជន​ឬ​បក្ខ​ណា​មក​បំផ្លាញ​ជាដាច់ខាត​។​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​គូសបញ្ជាក់ថា​”​មាន​សុខសន្តិភាព ទើប​មានការ​អភិវឌ្ឍន៍ មាន​សុខសន្តិភាព ទើប​មាន​វិនិយោគទុន ដូច​លោកតា លោកយាយ​ជ្រាប​ស្រាប់​ហើយ គេ​មិនដែល​ទៅ​វិនិយោក​នៅ​ប្រទេស​ណា ដែលមាន​សង្គ្រាម​នោះទេ​។ ដូចជា​ប្រទេស​អី​រ៉ា​ក់ លី​ប៊ី សី​រី​ជាដើម គេ​វិនិយោគ​នៅ​ប្រទេស​ណា ដែល​សុខសន្តិភាព ដូច្នេះហើយ​ក្រុមហ៊ុន សុវណ្ណ រី​សត បានមក​វិនិយោគ​នៅទីនេះ​”​។​

​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​បាន​បន្តថា​”​ការងារ​នេះ​សំខាន់​ណាស់ ដើម្បី​អភិវឌ្ឍន៍​នៅ​ស្រុកភូមិ​។ ដូច្នេះ​លោក ស្នើ​ឲ្យ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកយាយ លោកតា ថែរក្សា​សន្តិភាព​នេះ កុំ​ឲ្យ​អ្នក​ណាមួយ បុគ្គល​ណាមួយ ឬ​គណបក្ស​ណាមួយ មក​បំផ្លាញ​សន្ដិភាព ព្រោះ​សន្តិភាព​នេះ រកបាន​មកដល់​ថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​សាច់​ស្រស់ ឈាម​ស្រស់ ទើបបាន​សន្តិភាព​ពេល​នេះ​”​។​

​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ពេល​មាន​សង្គ្រាម​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រធាន​គណបក្ស សម្តេច​បាន​ខិតខំ​រក​គ្រប់​វិធី​ដើម្បី​រក​សន្តិភាព តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ផង និង​តាមរយៈ​នៃ​ការចរចារ​ការទូត​ផង ទើបបាន​សុខសន្តិភាព​ដូច​សុខ​សព្វថ្ងៃនេះ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន សុវណ្ណ រី​សត ព្រះ​និម្មិត​អា​សី ដែល​ធ្វើ​ពិធី​សម្ពោធ​នៅពេលនេះ​រួមមាន​៖ វត្ត​ល្បាក់ខោន​ព្រះ​និម្មិត ព្រះអង្គ​ធំ និង​រមណីយដ្ឋាន​សុវណ្ណ​រី​សត ដែលមាន​ទីតាំងនៅ​រម​ណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ព្រះ​និម្មិត ស្ថិតក្នុង​ឃុំ​កំពង់​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។ រី​សត​ដែល​បានដាក់​ឲ្យ​ដំណើរការ​នេះ គឺមាន​៥៤​បន្ទប់ សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ មក​ស្នាក់នៅ​លេង​កំសាន្ត ក្រៅពីនេះ​មាន​កន្លែង​កំសាន្ត​ផ្សេងៗ ទៀត​ដូចជា​បា ខារ៉ាអូខេ​ផងដែរ​៕S/

​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវការពារ​សុខសន្តិភាព​មិនឱ្យ​ជន​ឬបក្ខ​ណា​បំផ្លាញ​បានឡើយ​