​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​និង​ត្រូវមាន​អនាម័យ​

189

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ក្នុងខណៈ​ពេលដែល​ទឹកទន្លេ​និង​ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​នៅតាម​កន្លែង​មួយចំនួន​នោះ​លោក​ហ៊ី​ណាត​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​។

​លោក បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​និង​ត្រូវ​រស់នៅ​ស្អាត​។​

​លោក​ហ៊ី​ណាត​បាន​មានប្រសាសន៍​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​បែបនេះ​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​ហ​ន្ត​រាយ ដែល​រៀបចំ​ធ្វើ​នៅក្នុង​បរ​វេន​វត្ត​ថ្មកែវ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ។​

​លោក​ហ៊ី​ណាត បាន​បន្តថា រដូវ​នេះ​ជា​រដូវវស្សា​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ផ្គរ​ន្ទះ និង ទឹកជំនន់​តែងតែ​កើតមាន​ឡើងជា​រើ​យៗ​។​ដើម្បី​កាត់បន្ថយ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រោះធម្មជាតិ​ទាំងនេះ​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​និង​ត្រូវមាន​ការយល់ដឹង​ឱ្យបាន​ច្បាស់​ផងដែរ​អំពី​វិធានការ​ការពារ​៕S/

​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​និង​ត្រូវមាន​អនាម័យ​

 

លោក​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា​បញ្ហារ​សុខភាព​ក៏​សំខាន់​ដែរ​ដើម្បី​កាត់បន្ថយ​ការឆ្លង​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ត្រូវ​រស់នៅ​អោយមាន​អនាម័យ ដូចជា​ហូប​ស្អាត​ផឹក​ស្អាត និង រស់នៅ​ស្អាត​ជានិច្ច ដើម្បី​កាត់បន្ថយ​ការឆ្លង​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ៕S/​