​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​និង​វះកាត់​ដោយ​ឥតគិតថ្លៃ​មួ​យស​ប្តា​រ៍​

738
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង​មួយ​និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​និង​វះកាត់​ដោយ​ឥតគិតថ្លៃ​មួ​យស​ប្តា​រ៍​គឺ​ចាប់ពី​ថ្ងៃទី​ទី​៥​ដល់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​ក្នុងនោះ​ដោយមាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​អន្តរជាតិ​មាន​បទពិសោធ​និង​ជំនាញ​ខ្ពស់​ដែល​អនុវត្ត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​១៦​មករា​។​

​លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែម​សា ឆ្នាំ​២០១៨​នេះ ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកទេស​វះកាត់​អន្តរជាតិ និង​អញ្ជើញ​មក​ធ្វើការ​ពិនិត្យ ព្យាបាល ដោយ​វះកាត់​ជូន​ប្រជាពលរដ្ឋ​យើង​ដោយ​ឥតគិតថ្លៃ នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​១៦​មករា ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ទៀតថា ជំងឺ​ដែល​ត្រូវ​ពិនិត្យ​និង​វះកាត់​រួមមាន​៖​ទី​១៖ ជំងឺ​គ្រួស​ក្នុង​ថង់​ប្រ​ម៉ា​ត់ទី​២៖ ដុំ​ពក​ទី​៣៖ ដុំ​នៅ​ដោះ​ទី​៤៖ ដុំ​នៅ​តួ​ស្បូន​ទី​៥៖ សីស​នៅ​អូវែ​ទី​៦៖​ស្រុត​ស្បូន​តាម​ទ្វារ​ក្រោម​។​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ទៅ​ទទួលយក​ការពិនិត្យ ព្យាបាល​ដោយ​ឥតគិតថ្លៃ កុំបី​អាក់ខាន​។​

​លោក គួ​ង ឡូ​ក៏បាន​សន្យាថា លោក​នឹង​ខិតខំ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងៗ​ទៀត ដើម្បី​មក​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​នៅ​ឱកាស​ក្រោយៗ​ទៀត​ក្នុងទិសដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់ ប្រុ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​របស់​យើង​៕S/​

​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​និង​វះកាត់​ដោយ​ឥតគិតថ្លៃ​មួ​យស​ប្តា​រ៍​

#