​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ហាត់ប្រាណ​កាត់បន្ថយ​ការចំណាយ​ព្យាបាល​រោគ​

1295
ចែករម្លែក

(​កំពង់ចាម​)៖​អភិបាលខេត្ត​កំពង់ចាម​លោក​គួច​ចំរើន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​កំពង់ចាម​ទាំងអស់​មក​ចូលរួម​ហាត់ប្រាណ​នៅលើ​ខឿន​សួនច្បារ​មាត់ទន្លេ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ចំណាយ​រាប់លាន​ដុល្លារ​ក្នុង​ការកសាង​ដើម្បី​សុខភាព​កាត់បន្ថយ​លើ​ការចំណាយ​ថវិកា​ព្យាបាល​ជំងឺ​ផ្សេងៗ​។​

លោក​អភិបាលខេត្ត​បាន​ពោល​និង​អំពាវនាវ​បែបនេះ ខណ​:​ដែល​លោក​បាន​ហាត់ប្រាណ​ដោយ​ដើរ​ថ្មើ​ជើង​ជាមួយ​លោក​វរសេនីយ៍ឯក ប៉ោ វ​ន្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ស្ថិតក្នុង​សម្លៀកបំពាក់​កីឡា​គឺ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ភាគច្រើន​ជា​ស្ត្រី​កំពុង​រាំ​ហាត់ប្រាណ​តាម​ចម្រៀង​បទ​ញាក់​របស់​ធុងបាស់​នៅ​ខាងក្រោម​ស្ពាន​គី​ស្ស៊ូ​ណា​នា​ព្រឹក​ថ្ងៃទី ៥ ខែសីហា​នេះ​។​

​លោក​គួច​ចំរើន​ដែលមាន​ស្នាម​ទទឹក​ដោយ​ញើស​លើ​អាវដៃខ្លី​ពណ៌​ប្រផេះ​ផង​នោះបាន​ពោល​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​កំពុង​ឈរ​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ថា​ការហាត់​ប្រាណ​ជាការ​រួមចំណែក​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​បងប្អូន​មាន​សុខ​ភាពល្អ​។​លោក​តែងតែ​ធ្វើការ​អំពាវនាវ​ស្ទើរ​គ្រប់​វេទិកា តាំងពី​លោក​មកកាន់​ជា​អភិបាលខេត្ត​នេះ​បាន​រយ​:​ពេល​ជាង​៣០​ថ្ងៃ​ហើយ គឺ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ហាត់ប្រាណ​ឲ្យ​ច្រើន ដើម្បី​បន្ថយ​ការចំណាយ​ថ្លៃ​ព្យាបាល​រោគា​ជំងឺ​ផ្សេងៗ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា គ្មាន​នរណាម្នាក់​ជំទាស់​ឬ​ហាមឃាត់​នឹង​ការដើរ ឬ​រត់​ហាត់ប្រាណ​របស់​បងប្អូន​លើ​ខឿន​ច្រាំងទន្លេ​ជា​សួរ​ច្បារ​នេះ​បានទេ គឺ​នយោបាយ​នៃ​ការហាត់​ប្រាណ​យើង​ចូលរួម​ទាំងអស់គ្នា​។ លោក​ពេញចិត្ត និង សប្បាយចិត្ត​ពេលដែល​ឃើញ​បងប្អូន​ទាំងអស់​មក​ចូលរួម​ហាត់ប្រាណ​នៅទីនេះ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ថវិកា​ច្រើន​លាន​ដុល្លារ​ដើម្បី​សាងសង់​ទីនេះ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាពស្រស់​បំព្រង​បែបនេះ​ឡើង​។​
​​នេះ​ជា​លើកដំបូង​ហើយ​ដែលមាន​អាជ្ញាធរ​ជា​អភិបាលខេត្ត​បាន​បំផុស និង អំពាវនាវ​ឲ្យ​ចូលរួម​ហាត់ប្រាណ​ដើម្បី​សុខុមាលភាព ប្រជាពលរដ្ឋ ពិសេស​បាន​ចូលរួម​កាត់បន្ថយ​ថវិកា​ក្នុង​ការចំណាយ​ព្យាបាល​ជំងឺ​៕S/​ដោយ​: ភោគ សម្បត្តិ​

​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ហាត់ប្រាណ​កាត់បន្ថយ​ការចំណាយ​ព្យាបាល​រោគ​