​អំឡុងពេល​ប្រឡង​បាក់​ឌុប ឆ្នាំនេះ សូមកុំ​ចាប់​មួកសុវត្ថិភាព​បេក្ខជន​ប្រឡង ២ ថ្ងៃ​

183
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ឆ្នាំនេះ ការប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ នឹងធ្វើ​នៅ​ថ្ងៃទី​១៩ និង ២០ សីហា ហើយ​ឆ្នាំនេះ មិនមាន​ការចូលរួម​ត្រួតពិនិត្យ ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច ៤-៥ ឆ្នាំ កន្លងមក​ឡើយ ។ ឆ្នាំនេះ ក្រសួង​អ់​រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ កម្លាំង​សឹក​រង​រាជធានី ខេត្ត ទាំង ២៥ កម្លាំង​ប្រជា​ការពារ និង​សន្ដិសុខ​ឯកជន ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ នាពេល​ប្រឡង ។​

​លោកនាយ​ឩ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងឱកាស​ប្រជុំ​ជាមួយ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា នា​ព្រឹក​ថ្ងៃទី​៩ សីហា បាន​បញ្ជា​ទៅ​បណ្ដា​ស្នងការ ស្នងការរង​រាជ ធានី ខេត្ត ទាំង ២៥ រាជធានី ខេត្ត សូមកុំ​ចាប់​មួកសុវត្ថិភាព​បេក្ខជន ដែល​មក​ប្រឡង រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​១៩ និង ២០​សីហា ។​

​លោក ស សុខា បាន​អះអាងថា ឆ្នាំនេះ មិនមាន​ការចូលរួម​ពិនិត្យ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឡើយ ។ តែមួយ​រាជធានី ខេត្ត នឹងមាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយរូប​ប្រចាំការ ឯ​កម្លាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ជួយ​ឆែកឆេរ នៅតាម​មាត់​ច្រកចូល ដើម្បី​រក​ឯកសារ ឬ​គ្រឿង​អេឡិចត្រូនិក ដែល​សិស្ស យកមក​តាម​ខ្លួន ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់ ហើយ​ថា បុគ្គល​ដែលមាន​សិទ្ធិ យក​ចូល និង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក ក្នុង​មណ្ឌល​ប្រឡង មាន​គណៈមេប្រយោគ ទូទាំងប្រទេស ប្រធាន​អប្បមាទ​ទូទាំងប្រទេស ប្រចាំ​មណ្ឌល ប្រធាន​មណ្ឌល និង​ប្រធាន​សន្តិសុខ ប្រចាំ​មណ្ឌល​។​

​បុគ្គល​ដែល​មិន​អនុញ្ញាត ឲ្យ​យក​ចូល និង​ប្រើប្រាស់ មាន​បេ​ក្ខ​ប្រឡង អនុប្រធាន សមាជិក​អប្បមាទ និង​ជំនួយការ​អប្បមាទ អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល អ្នកត្រួតពិនិត្យ​អគារ អនុរក្ស សមាជិក​សន្តិសុខ និង​បុគ្គលិក​សុខាភិបាល ប្រចាំ​មណ្ឌល​។​

​លោក​រដ្ឋលេខាធិការ សុំ​ឲ្យ​ពិនិត្យឡើងវិញ ពី​តម្លៃ​ផ្ញើ​ម៉ូតូ កុំ​ឆ្លៀត​យក​ឱកាស​ប្រឡង ដើម្បី​តម្លើងថ្លៃ​សេវា​ផ្ញើ​ម៉ូតូ ។ វិញ្ញាសា​ប្រឡង ត្រូវ​រាជធានី ខេត្ត ម្ចាស់ការ​ឡើងមក​យក​វិញ្ញាសា​ប្រឡង ដោយ​សហការ​ជាមួយ ស្នងការ​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត ហើយ​យកមក​រក្សាទុក នៅ​សាលា​រាជធានី ខេត្ត​។ ចំពោះ​រថយន្ត​សង្គ្រោះ ត្រូវ​ស្ថិត​នៅក្រៅ​បរិវេណ​មណ្ឌល​ប្រឡង ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា ចំពោះ​កងកម្លាំង មិនត្រូវ​ចូលរួម​ឆែកឆេរ​លើ​បេក្ខជន​ឡើយ គឺ​ផ្ទៃក្នុង​ក្រសួង​អប់រំ ត្រូវធ្វើ​ដោយ​អាច​សហការ ជាមួយ​ក្រុម​កាយ​រិ​ទ្ធ​បាន ។ កាលណា នគរបាល ចូលរួម​ឆែកឆេរ វា​ហាក់ដូចជា​អាក្រក់ មើល​ណាស់​៕v

#