​អំ​ណាយ​សម្តេច​តេ​ជា​ហ៊ុនសែន​ប្រគល់ជូន​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥

391
ចែករម្លែក
  • 20
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ព្រមទាំង​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​អនុប្រធាន​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា​។​

​បាន​ចាត់តាំង​លោក​ណុប​.​ដា​រ៉ា​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​ជា​តំណាងឱ្យ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​.​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​លោក​ទាំងពីរ​មក​ប្រគល់ជូន​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​(​ពេទ្យ​ព​២)​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​លោក​ណុប​.​ដា​រ៉ា​អ​គ្លេ​លេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿង​ញៀ​មានប្រសាសន៍​ថា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុ​ជានា ពេលនេះ​មាន​សម្ភារៈ​បរិក្ខា​ពេទ្យ ចំនួន​១​កុង​ធឺ​ណ័​រ (Container)​ដែលមាន​តម្លៃ​ស្មើ​ប្រមាណ​ជា​៤៤​ម៉ឺន​ដុល្លារ​អាមេរិក​។​

​វត្តមាន​ក្នុង​ពិធី​នេះ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​វេជ្ជបណ្ឌិត​សឿ​ម​សា​រិ​ទ្ឋ​ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​ទទួលបន្ទុក​ការងារ​សុខាភិបាល​នៃ​ស្នងការ​ខេត្ត​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​អស់លោក​តំណាង​មេបញ្ជាការ​យោធភូមិភាគ​៥​និង​ប្រធាន​មន្ទីរពេទ្យ​ព​២​បានទទួល​ឧបករណ៍​បរិក្ខា​ពេទ្យ​របស់​សម្តេច​។​

​លោក​ណុប​ដា​រ៉ា​បាន​បន្តថា​ដោ​មើលឃើញ​នូវ​ការខ្វះខាត​បរិក្ខា​ពេទ្យ​សម្រាប់​ជួយសង្គ្រោះ​បឋម​ដល់​ជនរងគ្រោះ​ដោយ​ឧប្បហេតុ​ផ្សេងៗ​ទើប​ក្រុមការងារ​របស់លោក​ហ៊ុន ម៉ា​ណែ​ត​លោ​កស សុខា​និង​ថ្នាក់ដឹកនាំ​ដទៃទៀត​បានស្នើ​សុំ​សម្ភា​រះ​បរិក្ខា​ពេទ្យ​ទាំងនេះ​សម្រាប់​យកមក​ជួយ​ដល់​អង្គភាព​មន្ទីរពេទ្យ​ទាំងបី​មាន​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥​មន្ទីរពេទ្យ​ស្នងការ​ខេត្តបាត់ដំបង​និង​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​។​

លោក​ណុប​ដា​រ៉ា​បានបញ្ជាក់​ថា​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​សប្បុរសជន​រស់នៅ​សហរដ្ឋអាមេរិក​បាន​ជួយឧបត្ថម្ភ​សម្ភារៈ​បរិក្ខា​ពេទ្យ​ជូន​ដល់​មន្ទីរពេទ្យ​នានា​គឺជា​លើក​ទី​៦​ហើយ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​វេជ្ជបណ្ឌិត​សឿ​ម​សា​រិ​ទ្ស្ន​ង​ការរង​ខេត្តបាត់ដំបង​និង​លោក​វរសេនីយ៍ឯក​ងួន​សុ​ភី​ប្រធាន​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​

​តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា​ដែល​បាន​ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​ក្នុងប្រទេស​ដែលមាន​ការខ្វះខាត​ឧបករណ៍​ពេទ្យ​សម្រាប់​ប្រើប្រាស់​ព្យាបាល​ជូន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង​៕S/