“​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​”​បង្ហាញ​ពី​វឌ្ឍនភាព​យ៉ាង​ត្រចះត្រចង់​ដោយ​បើក​ការិយាល័យ​ថ្មី​

843
ចែករម្លែក

ដោយសុផល/ភ្នំពេញ៖“​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​”​ក្រុមហ៊ុន​”​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​”​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កាលពីដើម​សប្តាហ៍​នេះ​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ថ្មី​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។​

​ការផ្លាស់ប្តូរ​មកកាន់​ទីតាំង​ដែលមាន​ទំហំ​ធំ​ជាង​មុន​និង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​នាពេលនេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​ការធ្វើ​ប្រតិបត្តិការ​របស់​បុគ្គលិក​ក្រុមហ៊ុន​មួយ​នេះ​។​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ការវិវឌ្ឍ​ន៍​មួយ​ជំ​ហ៊ាន​ថ្មី​ដែល​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​អាច​បម្រើ​សេវាកម្ម​ជូន​អតិថិជន​របស់ខ្លួន​បាន​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែម​មួយកម្រិត​ទៀត​។​

​ក្រុមហ៊ុន​”​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​”​មាន​ទីតាំង​ស្ថិតនៅ​អគារ​Keystone​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​ការិយាល័យ​ដ៏​ថ្មី​សន្លាង​ដែលមាន​សមត្ថភាព​ដាក់​បុគ្គលិក​បាន​ចំនួន​៦០​នាក់​នឹង​ក្លាយជា​កន្លែង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​របស់​បុគ្គលិក​អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ទាំងមូល​។ ការផ្លាស់ប្តូរ​នេះ​នឹង​ជួយ​ឱ្យ​ក្រុមការងារ អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​អាច​បម្រើ​និង​គាំទ្រ​អតិថិជន​ដែលមាន​ស្រាប់​និង​អតិថិជន​ថ្មី​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ក្នុង​រយៈពេល​ខ្លី ដែលមាន​មនុស្សម្នា​ជាច្រើន​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ទីតាំង​កណ្តាល​រាជធានី​ភ្នំពេញ​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់​ផ្នែក​ពង្រីក​ទីផ្សារ​នៃ​ក្រុមហ៊ុន edotco Group បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថា​៖«​ការបើក​ការិយាល័យ​ថ្មី​របស់​យើង​នាពេលនេះ​គឺជា​ការចាប់ផ្តើម​នៃ​សករាជ​ថ្មី​។​អាចនិយាយបាន​ថា​វា​ជា​ជំ​ហ៊ាន​ថ្មី​មួយទៀត​នៃ​ការបម្រើ​សេវាកម្ម​របស់​យើង​ឲ្យ​បានល្អ​បំផុត​ហើយ​វា​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​ឥតឈប់ឈរ​នៃប្រតិបត្តិ​ការ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅក្នុង​តំបន់​ផងដែរ​។

​តាមរយៈ​ការិយាល័យ​ថ្មី​របស់​យើង​ដែល​ស្ថិតនៅ​ចំ​ទីតាំង​យុទ្ធសាស្ត្រ​គឺ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​យើង​នឹងមាន​លទ្ធភាព​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន​របស់​យើង​បាន​យ៉ាង​ងាយស្រួល​ហើយក៏​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​សេវាកម្ម​និង​ការគាំទ្រ​ផ្សេងៗ​ប្រកបដោយ​គុណភាព​ខ្ពស់​និង​បាន​ទាន់ពេលវេលា​ផងដែរ​។​យើង​ប្តេជ្ញា​បន្ត​ផ្តល់ជូន​ដំណោះស្រាយ​ទាំងឡាយ​តាំងពី​ពេល​ចាប់ផ្តើម​រហូតដល់​ទីប​ញ្ច​ប់​ជូន​ដល់​អតិថិជន​របស់​យើង និង​ខិតខំ​ធ្វើ​ឲ្យ​មាន​ការតភ្ជាប់​ទំនាក់​ទំនាក់​កាន់តែ​ប្រសើរ​នៅ​ទូទាំងប្រទេស​»​។​

​សូមជម្រាបថា​ក្រុមហ៊ុន​របស់​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។​ផលប័ត្រ​របស់​ក្រុមហ៊ុន​នេះ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។​រហូតមកដល់​ពេលបច្ចុប្បន្ន​អ៊ី​ដ​ត​ខូ​មាន​បង្គោល​អង់​តែ​ន​ជាង​៣.៥៥០​បង្គោល​ហើយ​បង្គោល​អង់​តែ​ន​ជាង​២.២៥០​បង្គោល​ត្រូវបាន​គ្រប់គ្រង​និង​ប្រតិបត្តិការ​ដោយផ្ទាល់​ដោយ​អ៊ី​ដ​ត​ខូ​។ លើសពីនេះ​ទៀត អ៊ី​ដ​ត​ខូ ក៏បាន​បានផ្តល់​សេវាកម្ម​គ្រប់គ្រង​លើ​បង្គោល​អង់​តែ​ន​ចំនួន ១.៣០០ បន្ថែមទៀត​។

​បង្គោល​អង់​តែ​ន​ដែល​អ៊ី​ដ​ត​ខូ​គ្រប់គ្រង​ដោយផ្ទាល់​មាន​ប្រហែល​២៥​ភាគរយ​នៃ​ចំនួន​បង្គោល​អង់​តែ​ន​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​ក្នុងការ​ជំរុញ​កំណើន​របស់ខ្លួន​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​និង​ដំណោះស្រាយ​ដ៏​ល្អឥតខ្ចោះ​ដល់​អតិថិជន​នៅ​កម្ពុជា​។

​ប្រតិ​ប​ត្ដិ​ការ​របស់​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​គឺ​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ​ដែល​ទំនើប​ទាន់សម័យ​ដែល​នឹងមិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការតភ្ជាប់​ណ្តា​ញ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ​។​

ថែមទាំង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​មាន​លក្ខណៈ​សន្សំសំចៃ​ដើម្បី​លើកកម្ពស់​ពង្រឹង​និង​ពង្រីក​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀតផង​។​

​នាពេល​អនាគត​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​នឹងធ្វើ​កិច្ចការងារ​ឆ្ពោះទៅរក​ដាក់ពង្រាយ​និង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ដំណោះស្រាយ​ជំនាន់​ថ្មីៗ​ជាច្រើន​ទៀត​ដែលមាន​ដូចជា​៖​ការសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដោយ​ប្រើ​ដើម​ឫស្សី​ប្រព័ន្ធ small cells ដំណោះស្រាយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​ទូរស័ព្ទ​ក្នុង​អគារ​(IBS) និង​បង្គោល​អំពូល​ភ្លើង​ឆ្លាត​វៃ​ជាដើម ដើម្បី​ឈានទៅរក​ការបំពេញ​ឲ្យ​បាន​នូវ​តម្រូវការ​សេវា 4G និង​4.5G ក្នុងប្រទេស​កម្ពុជា​៕S/