​អ៊ី​ដ​ត​ខូ​ឈ្នះ​ពានរង្វាន់​“​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​”

402
ចែករម្លែក
  • 7
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​គ្រុប​(edotco)​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កាលពីពេល​ថ្មីៗ​ទទួលបាន​”​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​”​សម្រាប់​ឆ្នាំ​២០១៩​នេះ​ពី​ស្ថាប័ន​Frost&Sullivan​។​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុមហ៊ុន​នេះ​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ទាប់ពី​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ឆ្នាំ​២០១៦​ថា​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រចាំឆ្នាំ​របស់​អាស៊ីអាគ្នេយ៍​។​

​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់ លោក Suresh Sidhu អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប បាន​មានប្រសាសន៍ថា​“​ជោគជ័យ​នេះ​គឺ​បាន​សបញ្ជាក់​ពី​ភាព​រីកចំរើន​របស់​ក្រុមហ៊ុន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បំរើការ​និង​ពង្រីក​ស្ថាប័ន​របស់ខ្លួន​នៅក្នុង​តំបន់​។​

ជាការ​ពិតណាស់​នៅពេលដែល​ប្រទេសមួយ​កំពុង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​នូវ​សេវាកម្ម​បច្ចេកវិទ្យា​ដែល​ពួកគេ​ចង់បាន​នៅពេលនោះ​ហើយ​ដែល​ក្រុមហ៊ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើជា​ស្ពាន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​និង​ធានា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​បាន​ត្រឹមត្រូវ​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​។​

លើសពីនេះទៅទៀត​ក្រុមហ៊ុន​ក៏បាន​នាំមក​នូវ​ភាព​ច្នៃប្រឌិត​និង​ការអនុវត្តន៍​ដ៏​ល្អ​បំផុត​ទៅដល់​បណ្តា​ប្រទេស​ដែល​យើង​មាន​វត្តមាន​និង​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​ភាព​នាំមុខគេ​ដែល​លើសពី​ការថែរក្សា អភិវឌ្ឍន៍ និង​ការផ្តល់​ផលប្រយោជន៍​ដល់​សង្គម​។​

​លោក​RichardWong​អនុប្រធាន​និង​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ICT​ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ស្ថាប័ន​Frost&Sullivan​បានឱ្យដឹងថា​៖“​អ៊ី​ដ​ត​ខូ​បានបង្ហាញ​ពី​សមត្ថភាព​ដើម្បី​ជួយ​ជ្រោមជ្រែង​នៅក្នុង​ការប្រកួតប្រជែង​វិស័យ​ទូរគមនាគមន៍​ដើម្បី​សម្របសម្រួល​ខ្លួន​ទៅតាម​ការផ្លាស់ប្តូរ​រប​ស់​វិស័យ​បច្ចេកវិទ្យា​។

នេះ​ក៏​មិន​ត្រឹមតែ​ជាការ​បង្ហាញអោយឃើញ​នូវ​ការរីកលូតលាស់​ជាច្រើន​ផ្នែក​នៃ​ភាពជោគជ័យ ដែលជា​ដៃគូ​នៅក្នុង​តំបន់​សម្រាប់​ជួយផ្តល់​ដល់​បច្ចេកវិទ្យា​ជំនាន់​ថ្មី និង​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់ អ៊ី​ដ​ត​ខូ នៅក្នុង​វិស្វកម្ម​ពណ៌​បៃតង ។ ពួកយើង​សង្ឃឹមថា​នឺង​បានដឹង​បន្ថែមទៀត​នូរ​ការជំរុញ និង​អភិវឌ្ឍន៍​នូវ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​នា​ថ្ងៃ​អនាគត​។​

​នៅក្នុង​ឆ្នាំ​២០១៨​អ៊ី​ដ​ត​ខូ​បានបង្ហាញ​ឱ្យឃើញ​អំពី​ភាព​យូរអង្វែង​នូវ​ភាព​នាំមុខគេ​នៃ​ការ​រចនា​និង​ការផ្តល់​ឲ្យ​នូវ​ថាមពល​ដែល​អាច​ប្រើប្រាស់​វិញ​បាន​ដែលជា​លទ្ធផល​ដ៏​ល្អឥតខ្ចោះ​និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​កាន់តែ​ប្រសើរ​។​ដូចនេះហើយ​ក្រុមហ៊ុន​បានទទួល​ជោគជ័យ​ទៅលើ​ការកាត់បន្ថយ​លើ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ដល់​ទៅ​៤៤​ភាគរយ​ហើយ​ក៏បាន​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​លើ​ការអភិវឌ្ឍន៍​ដ៏​គង់វង្ស​និង​យូរអង្វែង​។​

​លោក​Suresh​បាន​បន្ថែមថា​“​សម្រាប់​អ៊ី​ដ​ត​ខូ​ភាព​គង់វង្ស​និង​យូរអង្វែង​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ក្នុងការ​ដឹកនាំ​នៃ​ការធ្វើ​ប្រតិបត្តិការ​នៃ​មុខ​ជំនួញ​និង​ការតាំង​ចិត្ត​ទៅលើ​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ហើយក៏​ដូចជា​បញ្ជាក់​អោយ​ច្បាស់​នូវ​ការបង្កើតឡើង​ដោយ​ភាព​វិជ្ជមាន​និង​ការកាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​ទីផ្សារ​ដែល​ពួកយើង​កំពុង​ឈរជើង​បច្ចុប្បន្ន​។

ខ្ញុំ​ពិតជា​មាន​មោ​ទ​នះ​ភាព​ណាស់ ដែល​បាន​ចែករំលែក​ក្នុងអំឡុង ២០១៨ ជាមួយនិង​ទិន្នន័យ​សរុប ប្រមាណ​១,១១២​សម្រាប់ green sites ដែល​ផ្ទុក​ទៅដោយ​អ្នក​ដែល​ប្រើប្រាស់​RenewableEnergy​និង​ធាតុ​ផ្សំ​ដែល​គួរឱ្យកត់សំគាល់​លើសប្រមាណ​១,០០០ គ្រួសារ ដែល​បានផ្តល់​ថាមពល​ដោយ​គំរោង​ចរន្ត​អគ្គីសនី​របស់​ពួកយើង “Tower to Community” បើ​យោងទៅតាម​ការបន្ថែមរ​ប​ស់លោក Suresh​។​

​សូមជម្រាបថា​៖​ពានរង្វាន់ Frost & Sullivan ជា​ពាន​ល្អ​បំផុត​ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ទទួលស្គាល់​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ពូកែ​ក្នុង​ផ្នែក​ជំនួញ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ក្នុងការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​នៅ​ឆ្នាំ​២០១៨​។

ក្រុម​អ្នកវាយតម្លៃ​ប្រចាំ​ស្ថាប័ន Frost&Sullivan អនុវត្ត​វិធីសាស្ត្រ​យ៉ាង​ហ្មត់ចត់​ក្នុងការ​វាយតម្លៃ​យ៉ាង​សុក្រឹត​បំផុត​។​ប្រភេទ​ពានរង្វាន់​ដែល​ផ្តល់ជូន​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​ពិនិត្យឡើងវិញ​និង​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទីផ្សារ​បច្ចុប្បន្ន​រួមទាំង​និន្នាការ​លេចធ្លោ​ថ្មីៗ​។​

​ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស​ត្រូវបាន​គេ​វាយតម្លៃ​លើ​សូចនាករ​ស្តីពី​ការអនុវត្ត​ទីផ្សារ​ពិតប្រាកដ​ដែល​រួមមាន​កំណើន​ប្រាក់ចំណូល​ចំណែក​ទីផ្សារ​និង​កំណើន​ចំណែក​ទីផ្សារ​ភាពជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​ផលិតផល​យុទ្ធសាស្ត្រ​ទីផ្សារ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​៕S/

​ចំណងជើង​រូបថត​៖​អ៊ី​ដ​ត​ខូ ឈ្នះ​ពានរង្វាន់ “​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​” ពី​ស្ថាប័ន Frost & Sullivan ជា​លើក​ទី​៣