​អ៊ឹម​ជីវ៉ា​ជួប​គ្រោះថ្នាក់​ក្រឡាប់​ឡាន​ពេល​ទៅ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​កោះកុង​

1399
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​នៅមុននេះ​បន្តិច គណនី​យ​ហ្វេ​ស​ប៊ុ​ក របស់​តារា​សម្តែង អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូបភាព​ពីរ​បីសន្លឹក អម​ជាមួយនឹង​ពាក្យ​ពេជ្រ​រន្ធត់ចិត្ត ថា ឡាន​របស់ខ្លួន​បាន​ជួប​ហេតុ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ស្រុក​ស្រែអំបិល​ខណៈដែល​លោក​នឹង​ក្រុមការងារ​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​។

​លោក​រៀបរាប់ថា «​បងប្អូន​អើយ​ពេលនេះ​ខ្ញុំ​មាន​បញ្ហា​ធំ​ហើយ​ឡាន​ខ្ញុំ​ជួប​ញ្ហា​គ្រោះថ្នាក់​ចរ​រាច​រណ៍ ក្រឡាប់​ឡាន​នៅ​ស្រុក​ស្រែអំបិល ពេលធ្វើ​ដំណើរ ទៅ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​។ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់​តែ​ខ្ញុំបាទ​និង​ក្រុមការងារ​បួន​នាក់​ទៀត​មិន​អី​ទេ​។ លើក​ទី​១​ហើយ​ខ្ញុំ​ជួប​រឿង​រន្ធត់​បែបនេះ ។​”​ព្រះ​អើយ​ជួយ​ខ្ញុំ​ផង ខ្ញុំ​មាន​ឡាន​តែមួយ​គ្រឿង​និង​ទេ ទុក​សម្រាប់​ទៅណា​មក​ណា ពេលនេះ​ជាពិសេស​កម្មវិធី​សិល្បៈ​ពេលនេះ​ចប់​ហើយ​”៕S/

​ ​