​អ៊ុយ​ក្រែន​ចាប់​បាន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​តម្លៃ៦០​លាន​ដុល្លារ​

342
ចែករម្លែក
  • 13
    Shares

​ប៉ូលិស​អ៊ុយ​ក្រែន​ចាប់​បាន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​ជាង​កន្លះ​តោន តម្លៃ​៦០​លាន​ដុល្លារ ក្នុងការ​ឆ្មក់​ចាប់​នៅ​ភាគ​កណ្តាល​និង​ខាងលិច​ប្រទេស នេះ​បើ​តាម​ពួក​មន្ត្រី​បាន​ប្រាប់​​ឲ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​មីនា​។​

​ដោយ​បាន​ពណ៌នា​វា​ថា​ជាការ​ចាប់​បាន​ច្រើន​បំផុត​មិន​ធ្លាប់មាន មេ​ប៉ូលិស​អ៊ុ​យក្រែន បាន​ប្រកាស​តាម​ហ្វេ​សប៊ុក​ថា ការ​ឆ្មក់​ចាប់​២​ប្រមូល​បាន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​៦០០​គីឡូក្រាម ​​តម្លៃ​ប្រមាណ​៦០​លាន​ដុល្លារ​។​

​ថ្នាំញៀន​ប្រមាណ​៥០០​គីឡូ​ត្រូវបាន​រកឃើញ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ និង​១០០​គីឡូក្រាម​ទៀត​ចាប់បាន​នៅ​ពេលយប់​នៅ​ក្រៅ​ក្រុងកៀវ​។​មនុស្ស​៤​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​​មាន​ជនជាតិ​ម៉ុល​ដាវី​ម្នាក់ តួកគី​ម្នាក់និង​មេសេ​ឌ័ន​២​នាក់​។​

​ក្នុង​ការស៊ើបអង្កេត​ដាច់ដោយឡែក​មួយ ពួក​មន្ត្រី​បាន​រកឃើញ​ថ្នាំ​ហេ​រ៉ូ​អ៊ីន​១៣០​គីឡូក្រាម តម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​។​

​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ថ្នាំញៀន​អឺរ៉ុប និយាយ​ថា​ អ៊ុយ​ក្រែនក្លាយ​ជាប្រទេស​ឆ្លងកាត់​សម្រា​ប់​ការជួញដូរ​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​មកពីអា​ហ្វ​ហ្គានី​ស្ថាន ទៅកាន់​អឺរ៉ុប​ខាងលិច​និង​កណ្តាល​​ភាគច្រើន​ឆ្លងកាត់​ផ្លូវ​សមុទ្រ​ខ្មៅ​ខាងជើង​និង​ពី​រុស្ស៊ី​។​

​កាលពី​ថ្ងៃ​២១​មីនា សេវា​សន្តិសុខ​អ៊ុយ​ក្រែន​ក៏ចាប់បាន​ថ្នាំញៀន​កូកាអ៊ីន​តម្លៃ​៥១​លាន​ដុល្លារ​ដែល​ត្រូវ​បាន​លួច​នាំ​ចូល​មក​ពី​អាម៉េរិក​ខាងត្បូង​៕​ដោយ​៖​វាសនា​/Ha

#