​អ៊ែ​ម​មឺ​រឹត​គ្រុប​រកប្រាក់​ចំណេញ​បាន​២៣៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨

671
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​ថ្ងៃនេះ​បានប្រកាស​ពី​ការរក​ប្រាក់ចំណេញ​និង​ការរីកចម្រើន​ផ្នែក​អាជីវកម្ម​របស់ខ្លួន​លើក ទី​៣១​។​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត បានបង្ហាញ​ពី​ប្រាក់ចំណេញ​ចំនួន ៦៣១ លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ ដែល​បញ្ចប់​ត្រឹម​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០១៩​។​គឺ​ធ្លាក់ចុះ ៤៤​ភាគរយ​ធៀប​នឹង​ឆ្នាំមុន នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​ដល់ ២០១៩​របស់ខ្លួន​។​

​ចំណូល​របស់​អ៊ែ​ម​មឺ​រឹត​គ្រុប​បាន​ឈានដល់​២៩,៨​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​៧​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​លទ្ធផល​កាលពី​ឆ្នាំមុន​។​សមតុល្យ​សាច់ប្រាក់​របស់​ក្រុមហ៊ុន​នេះ​មាន​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ធ្លាក់ចុះ​១៣​ភាគរយ​ពី​ឆ្នាំមុន​ដោយសារ​ការវិនិយោគ​ធំៗ​ចូលទៅក្នុង​អាជីវកម្ម​រួមមាន ការទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ផ្សេងៗ​និង​ការទូទាត់​បែងភាគ​លាភ​ចំនួន​៥៤៥​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ជារួម​ទៅ​ក្រុមហ៊ុន បានប្រកាស​បែងចែក​ភាគលាភ ជាង​១៣៦​លាន​ដុល្លារ​ប្រចាំ​នៅ​ទីក្រុង​ឌូ​បៃ ប្រចាំឆ្នាំ ២០១៨-២០១៩​។​

​ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ជា​ប្រធាន និង នាយក​ប្រតិបត្តិ​របស់ ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត​មានប្រសាសន៍ថា​“​ឆ្នាំ​២០១៨.២០១៩​គឺ​ពិតជា​ក្តុកក្តួល​។​តម្លៃ​ប្រេង​ខ្ពស់​និង​ស្ថេរភាព​ប្រាក់​ដុល្លារ​អា​មេ​រិច​បាន​រារាំង​ដល់​ប្រាក់ចំណូល​របស់​យើង​សូម្បីតែ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​សំខាន់​របស់​យើង​ក៏ដោយ​។

ការកើនឡើង​នៃ​តំរូវការ​អាកាសចរណ៍​ជាស​កល កាលពី​ឆ្នាំមុន ហាក់បីដូចជា បាន​ប្រែប្រួល​ហើយ​យើង​ក៏បាន​មើលឃើញ​ពី​តម្រូវការ​ធ្វើដំណើរ​ថយ​ចុះ​ជាពិសេស​នៅក្នុង​តំបន់​របស់​យើង​ដែល​ប៉ះពាល់​ទាំង​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​ជាតិ​ឌូ​បៃ (Dnata) និង អ៊ែ​ម​មឺ​រឹត​ផងដែរ​”​។​

“​គ្រប់​វដ្ត​ន៍​នៃ​ជំនួញ​ទាំងអស់​គឺ​ផ្សេងៗ​គ្នា ហើយ​ពួកយើង​ក៏​កំពុង​បន្ត​ខំប្រឹងប្រែង​ធ្វើការ ដោយ​ភាព​វៃឆ្លាត ដើម្បី​ដោះស្រាយ​ប្រឈម​នឹង​ការប្រកួតប្រជែង និង​ចាប់យក​ឱកាស​ផ្សេងៗ​ទៀត​។ គោលដៅ​របស់​យើង ដើម្បី​កសាង​អាជីវកម្ម​ប្រកបដោយ ផលចំណេញ មាន​និរន្ត​ភាព និង ទទួលខុស​ខ្ពស់ នៅក្នុង​ទីក្រុង​ឌូ​បៃ​ហើយ​គោលការណ៍​ទាំងនេះ​នឹង​នៅតែ​បន្ត​ណែនាំ​ការសម្រេចចិត្ត និង​ការវិនិយោគ​របស់​យើង​។​

នៅក្នុង​ឆ្នាំ​២០១៨.២០១៩​អ៊ែ​ម​មឺ​រឹត​និង​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​ជាតិ​ឌូ​បៃ (Dnata) ទទួលបាន​ប្រាក់ចំនេញ​របស់​យើង​និង​បានកត់សម្គាល់​ពី​ការរីកចម្រើន​គ្រប់មុខ​ជំនួញ និង​បាន​វិនិយោគ​លើ​គំនិត​បង្កើត​ថ្មី​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​នឹង​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​របស់​យើង​។​”

​នៅ​ឆ្នាំ​២០១៨-២០១៩ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ប្រមាណ ៣,៩ ពាន់​លាន​ដុល្លារ​អា​មេ​រិច ទៅលើ​យន្តហោះ ឧបករណ៍​ថ្មីៗ ការ​ទិញយក​ក្រុមហ៊ុន គ្រឿង​បរិក្ខារ​ទំនើបៗ បច្ចេកវិទ្យា​ចុងក្រោយ​និង​បុគ្គលិក​ដែលមាន​គំនិត​ផ្ដួចផ្តើម​ក្នុងការ​កើនឡើង​គួរឱ្យកត់សម្គាល់​លើ​ការវិនិយោគ​នៅ​ឆ្នាំមុន មាន​ទឹកប្រាក់​ស្មើរ​នឹង ២,៥ ពាន់​លាន​ដុល្លារ​។​

​កាលពី​ខែកុម្ភៈ​អ៊ែ​ម​មឺ​រឹត បានប្រកាស​នឹង​ទិញ​យន្តហោះ A330-900 ចំនួន​៤០​គ្រឿង និង 30 A350-900 ចំ​នួ​ួ​ន​៣០​គ្រឿងក្នុង​តម្លៃ ២១,៤ ពាន់​លាន​ដុល្លារ ។ ចុះបញ្ជី​ក្នុង​កិច្ចព្រមព្រៀង​មួយ ដែល​បាន​ចុះហត្ថលេខា ជាមួយ​ក្រុមហ៊ុន Airbus ដែល​នឹងត្រូវ​ផ្តល់ឱ្យ​ពី ២០២១​និង​រំពឹង​ដល់​២០២៤​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​នឹង​ទទួលបាន​ការដឹកជញ្ជូន​យន្តហោះ​ម៉ាក់​A380​ចំនួន​១៤​គ្រឿង​ចាប់ពី​ឆ្នាំ​២០១៩ រហូតដល់​ចុងឆ្នាំ​២០២១​ឈានដល់​១២៣​គ្រឿង សម្រាប់​A380​។​

​សម្រាប់​អ្នកដំណើរ​មកពី​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​បទពិសោធន៍​ហោះហើរ​លំដាប់​ខ្ពស់ នៅពេល​ហោះហើរ​ជា​មួ​ួ​យ អ៊ែ​ម​មឺ​រឹត ទៅកាន់ ១៥០ ទិសដៅ​រួមមាន អាស៊ី អាស៊ីអាគ្នេយ៍ អឺរ៉ុប និង​សហរដ្ឋអាមេរិក មិន​ថា​ធ្វើដំណើរ​ម្នាក់ឯង ជា​គូរ ជា​គ្រួសារ ឬ​សម្រាប់​មុខ​ជំនួញ​ក៏ដោយ​។ ជើងហោះហើរ​ភ្នំពេញ​-​បាងកក​នេះ នឹង​ដំណើរការ​ដោយ​ប្រើប្រាស់​យន្តហោះ ប៊ូ​អ៊ីង ៧៧៧ របស់​អ៊ែ​ម​មឺ​រឹត ដែលមាន​ថ្នាក់​ចំនួន​៣​។

​ក្រៅពី​សេវាកម្ម​ជាច្រើន​ដែល​អ្នកដំណើរ​ជាង​១០០.០០០​នាក់​ដែល​ធ្វើដំណើរ​ទៅមក​ប្រទេស​កម្ពុជា​ក្នុង​ថ្នាក់​សន្សំសំចៃ​និង​ថ្នាក់​ជំនួញ​បានទទួល​អ្នកដំណើរ​ពី​ទីក្រុង​ភ្នំពេញ​នឹង​អាច​រីករាយ​ជាមួយនឹង​បទពិសោធន៍​ថ្នាក់​ពិសេស​ដំបូង​ពី​ជើងហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​បាងកក​របស់​អ៊ែ​ម​មឺ​រឹត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា នេះ​តទៅ​៕S/

​ចំណងជើង​រូបថត​:​អ៊ែ​ម​មឺ​រឹត គ្រុប រកប្រាក់ ចំណេញ បាន ២៣៧ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​

#