​អ៊ែ​ម​មឺ​រឹត​តែងតាំង​ប្រធាន​ពាណិជ្ជកម្ម​ថ្មី​នៅ​ចុង​បូព៌ា​

246
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អ៊ែ​ម​មឺ​រឹត​បានតែងតាំង​លោក​OrhanAbbas​ជា​អនុប្រធាន​ថ្មី​ជាន់ខ្ពស់​ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​បស់​ខ្លួន​នៅ​តំបន់​ចុង​បូព៌ា​។​លោក​Abbas​បានទទួល​ការតែងតាំង​ថ្មី​នេះ​កាលពីដើម​ខែវិច្ឆិកា​ខណៈ​ដែល​អ៊ែ​ម​មឺ​រឹត​បានប្រកាស​តែងតាំង​ផ្លាស់ប្តូរ​តួនាទី​សំខាន់ៗ​នៅក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទូទាំង​សកល​របស់ខ្លួន​ដែលជា​ផ្នែក​មួយ​នៃ​ការបន្ត​ផ្តោត​យកចិត្តទុកដាក់​លើ​សេវា​បម្រើ​អតិថិជន​នៅ​ទូទាំង​បណ្តាញ​សកល​និង​នៅតែ​រក្សាបាន​នូវ​ការប្រកួតប្រជែង​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​។​

លោក​Orhan​បាន​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ពង្រឹង​កំណើន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា​នៅក្នុង​តួនាទី​ថ្មី​របស់លោក​ដែលមាន​វិសាលភាព ចំនួន​១៣​ប្រទេស​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ។​បន្ថែម​ពី​នោះ​រួមមាន ប្រទេស​ចិន​ជប៉ុន​សិង្ហ​បុរី​និង​ហុងកុង​ផងដែរ​មុនពេល​មកកាន់​តំណែង​នេះ លោក Orhan គឺជា​អនុប្រធាន​ជាន់ខ្ពស់​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​នៅ​ទ្វីបអាហ្វ្រិក​។​

​លោក Orhan បានចាប់ផ្តើម​ធ្វើការ​ជាមួយ​អ៊ែ​ម​មឺ​រឹត​ជា​អ្នក​សិក្ខាកាម​ផ្នែក​គ្រប់គ្រង​នៅ​ឆ្នាំ ១៩៩៨ និង​បាន​រីកចម្រើន​អាជីព​របស់គាត់​ជាមួយ​ក្រុម​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​២១​ឆ្នាំ​ដោយ​កាន់​មុខតំណែង​ជាន់ខ្ពស់​ជាច្រើន​នៅ តង់​ហ្សា​នី អ៊ីរ៉ង់ អាហ្វ្រិក​ខាងត្បូង ម​ជ្ឈឹ​ម​បូព៌ា ឥណ្ឌា និង​នេ​ប៉ាល់ មុនពេល​ទទួលបាន​តួនាទី​ជា​អនុប្រធាន​ជាន់ខ្ពស់​ត្រួតពិនិត្យ​លើ​តំបន់​រីកចម្រើន​សំខាន់ៗ​ដូចជា​អាមេរិក និង​កាលពីពេល​ថ្មីៗ​ចុងក្រោយ​នៅ​អាហ្វ្រិក​។​

​លោក​Orhan​បាន​មាន​ប្រសា​ស​ន៏​ថា​“​សក្តានុពល​នៃ​ការលូតលាស់​នៅក្នុង​តំបន់​ចុង​បូព៌ា​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ដែលជា​ការបង្ហាញ​ពី​ការកើនឡើង​នៃ​ប្រាក់ចំណូល​និង​ប្រជាជន​វណ្ណៈ​កណ្តាល​ដែល​រាប់បញ្ចូល​ទាំង​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​វ័យក្មេង​ដែលមាន​ចំណាប់អារម្មណ៍​លើ​ការធ្វើដំណើរ​។ ខណៈដែល​ទេសចរ​ណ៏​នៅតែ​បន្ត​កើនឡើង​ក្នុង​អត្រា​មួយ​គួរឱ្យកត់សម្គាល់​នៅក្នុង​តំបន់​នេះ យើង​ទទួលស្គាល់​ការរំពឹងទុក​ដែលជា​ផ្នែក​មួយ​នៃ​ពិភព​បច្ចុប្បន្ន​ហើយ​ខ្ងុំ​ទន្ទឹងរង់ចាំ​ពង្រីក​ពាណិជ្ជកម្ម​របស់​យើង​បន្ថែម នៅក្នុង​ទីផ្សារ​ទាំងនេះ​” ៕S/​