“​អ៊ែ​ម​មឺ​រឹត”​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​សម្រាប់​ការបើក​ហោះហើរ​ត្រង់​ទៅ​ទីក្រុង​បាងកក​

424
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អ៊ែ​ម​មឺ​រឹត Emirate s ផ្តល់​ការបញ្ចុះ​តម្លៃ សម្រាប់​ទិសដៅ ទៅ​អាស៊ី អាស៊ី​បូព៌ា អឺរ៉ុប និង អាមេរិក ជាមួយ​តម្លៃ​គួរឱ្យ​ទាក់ទាញ ដោយ​ថ្នាក់​សន្សំសំចៃ ចាប់ពី ១៤៧ និង​ថ្នាក់​ជំនួញ ៣៤៦ ដុល្លារ​។​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​រវាង​ភ្នំពេញ​និង​បាងកក​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ខែមិថុនា​ឆ្នាំ​២០១៩​។

អ្នកដំណើរ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​អាច​ហោះហើរ​ត្រង់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​បាងកក​បាន​ហើយ​ជាមួយ​ការបើក​ដំណើរ ការ​ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​បាងកក របស់ អ៊ែ​ម​មឺ​រឹត Emirate s ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី ១ មិថុនា ឆ្នាំ ២០១៩ នេះ​តទៅ​។ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះ​អ៊ែ​ម​មឺ​រឹត នឹងមាន​ការបញ្ចុះ​តម្លៃ ដ៏​ពិសេស​សម្រាប់ អតិថិជន​ទាំងអស់​ដែល​កក់​សំបុត្រ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ចាប់ពីពេលនេះ រហូតដល់ ថ្ងៃទី ១៣ ឧសភា ឆ្នាំ​២០១៩​អ្នកដំណើរ​ដែល​កក់​ការធ្វើដំណើរ​រហូតដល់​ថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៩ នឹង​ទទួលបាន​នូវ​តម្លៃ​ពិសេស ត្រឹមតែ ១៤៧​ដុល្លារ​សម្រាប់ ថ្នាក់​សន្សំសំចៃ និង​៣៤៦​ដុល្លារ សម្រាប់​ថ្នាក់​ជំនួញ​។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការ​កក់​សំបុត្រ​ហោះហើរ អ្នកដំណើរ​អាចទាក់ទង ទៅកាន់​ការិយាល័យ អ៊ែ​ម​មឺ​រឹត នៅ​កម្ពុជា​តាម​លេខ 023 998 168 ឬ​អ៊ី​ម៉ែ​ល : ekcambodia@emirates.com​។​ដើម្បី​កក់​សំបុត្រ​ហោះហើរ​សូម​ចូលទៅ​កាន់​គេហទំព័រ​www.emirates.com/kh​ឬ​ទាក់ទង​ភ្នាក់ងារទេសចរណ៍​ដែល​អ្នក​ពេញចិត្ត​។​ល័ក្ខខ័ណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​

​អ្នកដំណើរ​មកពី​កម្ពុជា​ទាំងអស់​នឹង​ទទួល បាន​បទពិសោធន៍​ហោះហើរ​លំដាប់​ខ្ពស់ នៅពេល​ហោះហើរ​ជាមួយ អ៊ែ​ម​មឺ​រឹត ទៅកាន់ ១៥០​ទិសដៅ​ជាង រួមមាន អាស៊ី អាស៊ីអាគ្នេយ​ន៍ អឺរ៉ុប និង សហរដ្ឋ​អា​មេ​រិច មិន​ថា ធ្វើដំណើរ​ម្នាក់ឯង ជា​គូរ ជា គ្រួសារ ឬ​សម្រាប់ មុខ​ជំនួញ​ក៏ដោយ ។

​ជើងហោះហើរ ភ្នំពេញ​-​បាងកក នេះ​នឹង​ដំណើរការ​ដោយ​ប្រើប្រាស់​យន្តហោះ ប៊ូ​អ៊ីង ៧៧៧ របស់ អ៊ែ​ម​មឺ​រឹត ដែលមាន​ថ្នាក់​ចំនួន ៣ ។ ក្រៅពី​សេវាកម្ម​ជាច្រើន​ដែល អ្នកដំណើរ​ជាង ១០​ម៉ឺន​នាក់ ដែល​ធ្វើដំណើរ​ទៅមក​ប្រទេស​កម្ពុជា ក្នុង​ថ្នាក់ សន្សំសំចៃ និង​ថ្នាក់​ជំនួញ​បានទទួល អ្នកដំណើរ​ពី​ទីក្រុង​ភ្នំពេញ នឹង​អាច​រីករាយ ជាមួយនឹង​បទពិសោធន៍​ថ្នាក់​ពិសេស​ដំបូង ពី​ជើង ហោះហើរ​ត្រង់​ទៅកាន់ ទីក្រុង​បាងកក​របស់ អ៊ែ​ម​មឺ​រឹត ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​នេះ​តទៅ​៕S/

ចំណងជើង​រូបថត​៖​អ្នកដំណើរ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់ អាច​ហោះហើរ​ត្រង់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​បាងកក​បាន​ហើយ​ជាមួយ​ការបើក​ដំណើរ ការ​ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​បាងកក របស់ អ៊ែ​ម​មឺ​រឹត Emirate s ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី ០១ មិថុនា ឆ្នាំ ២០១៩ នេះ​តទៅ​