​អ៊ែ​ម​មឺ​រឹត លើកស្ទួយ​យុវជន​កម្ពុជា តាមរយៈ​បាល់ទាត់​

329
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​(EmiratesAirline)​សហការ​ជាមួយ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី​(HFCA)​ដែលជា​អង្គការ​មួយ​ដែល​ផ្តល់​មូលនិធិ​ដល់​យុវជន​ដែល​ជួប​ការលំបាក​ក្នុង​ការលេង​កីឡាបាល់ទាត់​បានរៀបចំ​ការប្រកួត​មិត្តភាព​ក្នុងចំណោម​កុមារ​ក្រីក្រ​ដែលមាន​ចំណង់​ចំណូលចិត្ត​ក្នុង​វិស័យ​បាល់ទាត់​។


​បន្ថែម​លើ​ការលើកកម្ពស់​ស្មារតី​សហគមន៍​អ៊ែ​ម​មឺ​រឹត​បានផ្តល់​ឱកាស​ជូន​អ្នកលេង​បាល់ទាត់​ម្នាក់​ដែលមាន​សំណាង​នឹងធ្វើ​ដំណើរ​ទៅ​ឌូ​បៃ​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រកួត​បាល់ទាត់​អាជីព​នៅ​អារ៉ាប់​រួម​។​ការប្រកួត​មិត្តភាព​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្លឹប Cool Sports​ក្នុង​រាជធានី​ភ្នំពេញ​។​លោក​ប្រាក់​មុន្នី​ឧ​ត្ត​ម​ដែលជា​កីឡាករ​បាល់ទាត់​ខ្មែរ​ដ៏​ល្បីល្បាញ​និង​ជា​ម្ចាស់​ស្បែកជើង​មាស​នៃ​ពានរង្វាន់​សម្តេច​ហ៊ុនសែន​ឆ្នាំ​២០១៥​បាន​ចែករំលែក​គន្លឹះ​ផ្ទាល់ខ្លួន​លើ​ជំនាញ​និង​បច្ចេកទេស​បាល់ទាត់​ព្រមទាំង​បាន​ចូលរួម​ការប្រកួត​មិត្តភាព​ក្នុងនាម​ជា​អាជ្ញាកណ្ដាល​ផងដែរ​។​

​ប្រាក់​មុន្នី​ឧ​ត្ត​ម​បាន​និយាយថា​”​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ​និង​ផ្តល់​ចំណេះដឹង​អំពី​បាល់ទាត់​ដល់​យុវជន​កម្ពុជា​ជំនាន់​ថ្មី​។​បាល់ទាត់​គឺជា​កម្លាំង​បង្រួបបង្រួម​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅលើ​ពិភពលោក​”​។​”​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​អ្វីដែល​យុវជន​បានធ្វើ​នៅថ្ងៃនេះ​”​។​”​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ៊ែ​ម​មឺ​រឹត​ដែល​បាន​ផ្ដួចផ្តើម​គំនិត​នេះហើយ​សង្ឃឹមថា​ពួកគាត់​នឹង​បន្តធ្វើ​បន្ថែមទៀត​ដើម្បី​ជួយ​យុវជន​ទាំងនេះ​ឱ្យ​សម្រេច​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ​និង​សម្រេចបាន​នូវ​មហិច្ឆតា​របស់​ពួកគេ​រួមទាំង​ការ​តំណាងឱ្យ ប្រទេស​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ថ្ងៃ​ណាមួយ​”​។​

​ក្នុងការ​ផ្តល់ឱកាស​ប្រកបដោយ​អត្ថន័យ​ដល់​យុវជន​ដែល​ចូលរួម​និង​ផ្តល់រ​ង្វាន់​ដល់​ពួកគាត់ អ៊ែ​ម​មឺ​រឹត​បានជ្រើសរើស​អ្នកលេង​ល្អ​បំផុត​ពី​ការប្រកួត​ហើយ​ផ្តល់ឱកាស​ឲ្យ​គាត់​ហោះហើរ​ទៅ​ទី​ក្រុ​ឌូ​បៃ​តាមរយៈ​ការធ្វើដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​ក៏ដូចជា​ឱកាស​ទៅ​មើល​ការប្រកួត​ហ្គេម​នៅ​អារ៉ាប់​រួម (UAE Arabian Gulf League)​។

​លោក​TalalAlGergawi​នាយក​គ្រប់គ្រង​អ៊ែ​ម​មឺ​រឹត​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​អ៊ែ​ម​មឺ​រឹត មាន​កិត្តិយស​ណាស់​ដែល​បានរៀបចំ​ការប្រកួត​មិត្តភាព​នេះហើយ​យើង​មាន​គោលបំណង​ធ្វើ​អ្វីៗ​បន្ថែមទៀត​ដើម្បី​ជួយ​យុវជន​ដែល​ជួប​ការលំបាក​។​បាល់ទាត់​គឺជា​កីឡា​មួយ​ប្រភេទ​ដែលមាន​ប្រជាប្រិយ​ខ្លាំងណាស់​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​មនុស្ស​គ្រប់​វ័យ​និង​មជ្ឈដ្ឋាន​ផ្សេងៗ​ដូច្នេះ​យើង​មាន​មោទនភាព​ក្នុងការ​ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​។​យើង​សង្ឃឹមថា​យុវជន​សេង​សា​រ៉ា​យ​ដែល​លេង​ល្អ​ជាងគេ​ក្នុង​ការប្រកួត​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​លំដាប់​ពិភពលោក​ទៅកាន់​ទីក្រុង​ឌូ​បៃ​របស់​យើង​បន្ថែម​លើ​អត្ថប្រយោជន៍​ឱកាស​ក្នុង​ការមើល​ការប្រកួត​ហ្គេម​នៅ​អារ៉ាប់​រួម (UAE Arabian Gulf League) ”​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កីឡាបាល់ទាត់​គឺជា​សមាសធាតុ​សំខាន់​មួយ​នៃ​ការឧបត្ថម្ភ​របស់​អ៊ែ​ម​មឺ​រឹត​ដែលជា​ក្រុមហ៊ុន​លេចធ្លោ​ជាងគេ​មួយ​នៅក្នុង​វិស័យ​កីឡា​។​ភាពជា​ដៃគូ​បាល់ទាត់​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន​រួមមាន​ក្រុម​នាំមុខ​ដូចជា Arsenal,Real Madrid, AC Milan, Benfica, Hamburger SV​និង Olympiacos ។​អ៊ែ​ម​មឺ​រឹត ក៏បាន​គាំទ្រ​ដល់​ការប្រកួត​និង​អង្គភាព​គ្រប់គ្រង​បាល់ទាត់​ដូចជា Emirates FA Cup, Arabian Gulf League និង​សហព័ន្ធ​បាល់ទាត់​អាស៊ី (Asian FootballConfederation)​។​

​អ៊ែ​ម​មឺ​រឹត​ផ្តល់​សេវា​ហោះហើរ​ដោយផ្ទាល់​ជា​រៀងរាល់ថ្ងៃ​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​បាង​កកត​ភ្ជាប់​អ្នកដំណើរ​រវាង​ទីក្រុង​ទាំងពីរ​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​តាមរយៈ​ការហោះហើរ​ងាយស្រួល​ក្នុង​រយៈពេល​មួយ​ម៉ោង​កន្លះ និង​ការតភ្ជាប់​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីក្រុង​ឌូ​បៃ មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក​និង​អាមេរិក​។​

​ជាមួយ​ទីក្រុង​ដ៏​រស់​រវើក​នៃ​ក្រុង​ឌូ​បៃ​ដែលជា​មជ្ឈមណ្ឌល​របស់​ខ្លួន​អ៊ែ​ម​មឺ​រឹត​បាន​ផ្តល់នូវ​ការធ្វើដំណើរ​ដោយមាន​ការតភ្ជាប់​ដោយផ្ទាល់​ទៅកាន់​ជាង​១៥០ គោលដៅ និង ៨៥ ប្រទេស ក្នុងនោះ​រួមមាន ៤២ ទិសដៅ​នៅក្នុង​តំបន់​អឺរ៉ុប ជាង ២០ ទិសដៅ​ទៅ​ទ្វីប អាហ្វ្រិក ៥០ ទិសដៅ​ទៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ១៣ ទិសដៅ មជ្ឈិមបូព៌ា និង​១៧ ទិសដៅ​ទៅ​អាមេរិក​៕S/