​អ្នកកាសែត​ជាតិ​-​អន្តរជាតិ មិនឃើញ​មាន​មូលដ្ឋាន​យោធា​ចិន នៅ​រាម​

543
ចែករម្លែក
​អ្នកកាសែត​ជាតិ​-​អន្តរជាតិ មិនឃើញ​មាន​មូលដ្ឋាន​យោធា​ចិន នៅ​រាម​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ៧០​នាក់ បាន​អះអាងថា មិនឃើញ​មាន​មូលដ្ឋាន យោធា​ចិន នៅពេល​ពួកគេ បានធ្វើ​ទស្សន កិច្ច​ផ្ទាល់​នូវ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្នុង​ខេត្ត​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៦ ខែកក្កដា​នេះ ដែលជា​កន្លែង​រង​ការចោទប្រកាន់ថា រាជរដ្ឋាភិបាល កម្ពុជា បាន​ចុះហត្ថលេខា​ជាសម្ងាត់ ប្រគល់​ទៅ​ឲ្យ​ចិន ដើម្បី​ទុក​ធ្វើជា​មូល ដ្ឋា​ន យោធា​របស់​ចិន​។​
​ព័ត៌មាន​មិន​ពិត​នេះ បាន​នាំ​ឲ្យ​មានការ​រិះគន់ លើ​ការដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា ជាពិសេស​ក្រុម​ធ្វើ​នយោបាយ​ប្រឆាំង បាន​ប្រើប្រាស់​ព័ត៌មាន មិន​ពិត នេះ ដើម្បី​ប៉ុនប៉ង​បង្ក​អស្ថិរភាព​នយោបាយ​ក្នុងប្រទេស​។​

មូលដ្ឋានរាម


​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា បាន​បដិសេធ​ព្រម​គ្នា​ចំពោះ​ព័ត៌មាន​ចោទ ប្រកាន់​នេះ និង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​ក្រុម អ្នកកាសែត​ជាតិ និង​អន្តរជាតិ​អោយទៅដល់​ទីកន្លែង​មូលដ្ឋាន​កងទ័ព​ជើង ទឹក រាម ក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ថែមទៀត ដើម្បី​ការ​ឃើញ​របស់​ក្រុម​កាសែត ដែលជា​សាក្សី​ប្រត្យក្ស​ផ្ទាល់​នឹង​ភ្នែក​។​
​ដំណើរ​ទស្សនកិច្ច បង្ហាញ​ការពិត​នេះ បានធ្វើ​ឡើង​ក្រោយ​កាសែត អាម៉េរិក The Wall Street Journal បាន​ផ្សាយ​ចោទប្រកាន់​នៅ​ថ្ងៃទី​២១ ខែកក្កដា​ថា មានការ​ចុះហត្ថលេខា​ស​ម្ងា​ត់ រវាង​កម្ពុជា ជាមួយនឹង​ចិន កាលពី និ​ទាឃ​រដូវ កន្លងមក លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន បាន​ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​រាម​របស់​កម្ពុជា​។​
​កាសែត​បរទេស​ដដែល​នោះ បាន​បន្តថា « កិច្ចព្រមព្រៀង​នោះ គឺ​កម្ពុជា ផ្តល់​ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន ជា​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​អាកាសយានដ្ឋាន​ធំ​មួយ ដែល​កសាង​ដោយ​ចិន​និង​អនុញ្ញាត​ឲ្យ​ចិន ប្រើ​ជា​មូលដ្ឋាន​យោធា រយៈពេល ៣០ ឆ្នាំ ដោយ​ការដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ និង​កន្លែង​ចត​ជាដើម​»​។​


​ការនិយាយ​មិន​ពិត អំពី​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​នេះ នឹងត្រូវ​បន្សាប​វិញ តាមរយៈ​ដំណើរ​របស់​ក្រុមអ្នកកាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​ចុះទៅ​មើល​ដោយផ្ទាល់​ភ្នែក​។​
​ក្រៅពី​សារព័ត៌មាន​ខ្មែរ​គឺមាន​តំណាង​ស្ថាប័ន​ព័ត៌មាន​បរទេស​មួយចំនួន​បាន​ចូលរួម​ពិនិត្យមើល​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ មានដូចជា AP, Reuters, VOA, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម​។​


​សំដៅ​ទៅលើ​ចេញផ្សាយ​ព័ត៌មាន ដោយ The Wall Street Journal របស់​សហរដ្ឋ​អាម៉េរិក​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ការចុះផ្សាយ​របស់​កាសែត The Wall Street Journal របស់​អាមេរិក គឺមាន​ចេតនា​អាក្រក់​បំផុត ក្នុង​គោលបំណង​ប្រឆាំង និង​បំផ្លាញ​សន្ដិសុខ សន្តិភាព នៅ​កម្ពុជា និង​ក្នុង​តំបន់​។ ដូចនេះ មន្ត្រី​សហរដ្ឋ​អាម៉េរិក រួម​នឹង​អ្នកកាសែត​មួយចំនួន ដែល​គ្មាន​វិជ្ជាជីវៈ ត្រូវ​សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់​នូវ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបញ្ជាក់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បែបនេះ គឺ​នៅក្នុង​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសំអាត​មីន និង​រក្សា​សន្តិភាព សម្រាប់​ប្រតិបត្តិការ​សន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩៕សរន