​អ្នកក្រុង​កំពត​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ទឹកស្អាត​

836
ចែករម្លែក
  • 2.4K
    Shares

ដោយ​បូកគោ​/​កំ​ពតៈ​បន្ថែម​លើ​បរិមាណ​ទឹកស្អាត​ផលិត​ដោយ​រោងចក្រ​ទីមួយ​ជាង​៦.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​ដែល​បាននិងកំពុង​ដំណើរកា​រ​ជា​យូរ​មកហើយ​។​ពេលនេះ​រោងចក្រ​ទី​ពីរ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​នៃ​ភ្នាក់ងារ​ចៃ​ការ​នឹងធ្វើ​ឱ្យលក្ខខណ្ឌ​រស់នៅរ​បស់​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។

​រោងចក្រ​ទី​ពីរ​ជា​ជំនួយ​ផ្លូវការ​មកពី​ប្រទេស​ជំ​ប៉ុន​នេះ​អាចធ្វើ​ប្រព្រឹត្ត​កម្ម​ទឹកបាន​៧.៥០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​។​

​លោក​ទី គាន ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជា​យូរ​ឆ្នាំ​មកហើយ អង្គភាព រដ្ឋាករទឹក​ខេត្តកំពត​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​សមត្ថភាព​ផលិត​ទឹក​គុណភាព​ទឹក​មិនសូវ​ល្អ​បណ្ដាលមកពី​បណ្ដាញ​ចែកចាយ​ទ្រុឌទ្រោម​ដែល​តម្រូវឱ្យមាន​ការកែ​លម្អ​ឡើងវិញ​ជាបន្ទាន់​។

ឆ្លើយតប​ចំពោះ​តម្រូវការ​នេះ​ក្រោម​ជំនួយ​ផ្លូវការ​របស់​ភ្នាក់ងារ​ចៃ​ការ​មកពី​ប្រទេស​ជប៉ុន​មាន​ម្លៃ​២៦​លាន​ដុល្លារ​បាន​ដំណើរការ​កែលម្អ​បណ្តាញ​ចែកចាយ​និង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ទី​ពីរ​។​
​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អូរ​តូច​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ដើម្បី​ទទួល​ទឹក​បន្ត​ពី​ជ្រោះ​ធម្មជាតិ​ទឹកឈូ​។​រោងចក្រ​នេះ​អាច​ស្តុក​ទឹកបាន​៨.២៥០​ម៉ែត្រត្រីគុណ​និង​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹកបាន​៧.៥០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។

​លោក​ទី​គាន​បាន​បញ្ជាក់ថា​ការទទួលបាន​នូវ​បរិមាណ​ទឹកស្អាត​នៃ​ការផលិត​រវាង​រោងចក្រ​ទាំងពីរ នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្រុង​កំពត​បាន​ប្រើប្រាស់​គ្រប់ គ្រាន់ ហើយ​លក្ខខណ្ឌ​រស់នៅ​កាន់តែ​ល្អប្រសើរ ដោយ​ផលិតផល​ទឹកស្អាត​មាន​បរិមាណ​សរុប​រហូត​ដល់​១៣៥.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។

រោងចក្រ​ថ្មី​នេះ​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ ខាងមុខ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/