​អ្នកគាំទ្រ​ស្រី​ស្អាត​បេ​នី​យ៉ាំង​សង្ឃឹមថា​ការវះកាត់​ច្រមុះ​របស់​នាង​ទទួលបាន​ជោគជ័យ​

691
ចែករម្លែក
  • 7
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ជាមួយនិង​ការបិតបាំង​ច្រមុះ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ ស្រី​ស្អាត បេ​នី យ៉ាំង បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កូរ៉េ​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ដើម្បី​កែកុន​ច្រមុះ​ខួច​របស់​នាង​ដែល​បាន​វះកាត់​មិន​សមប្រកប​ឱ្យមក​ស្រស់ស្អាត​ដូចដើម​វិញ​។​ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ ត្បិត​ច្រមុះ​របស់​នាង​ស្ថិតក្នុង​ដំណាក់កាល​របួស​ស្នាម​។

​តារា​សម្តែង​កញ្ញា​បេ​នី​យ៉ាំង​បានបង្ហាញ​រូបថត​និង​ការ​ឡាយ​(live)​វីដេអូ​បង្ហាញ​ពី​របួសស្នាម​ដែល​ទើបតែ​ធ្វើការ​វះកាត់​ហើយ​កញ្ញា​បាន​និយាយថា​ច្រមុះ​របស់​នាង​បានធ្វើ​ការវះកាត់​រួចហើយ​ជាមួយនិង​ការ​ប៉ះប៉ូវ យក​ឆ្អឹងត្រចៀក មក​ដា​ក់លើ​ខ្ទង់ច្រមុះ​របស់​នាង​។ ការបង្ហាញ​ពីរ​បួស​នៅ​ចំណុច​ក្បាល​និង​ស្លឹកត្រចៀក​របស់​នាង បានធ្វើអោយ​ទស្សនិកជន មាន​អារម្មណ៍​ព្រឺព្រួច​។

​ទោះជា​យ៉ាងណា​ស្រី​ស្អាត​សាច់​សខ្ចី​និង​គ្រោង​បង្ហាញ​លទ្ធផល​ស្តី​ច្រមុះ​របស់​នាង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ បន្ទាប់ពី​ការវះកាត់ បាន​ប៉ុន្មាន​ថ្ងៃ នាង​ក៏បាន​ឡាយ​(live)​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​នាង ចំណែក​ទស្សនិកជន​និង​អ្នកគាំទ្រ​ក៏បាន​បន់ស្រន់​សូមឱ្យ​ការវះកាត់​ច្រមុះ​របស់​នាង​លើក​នេះ​ទទួលបាន​ជោគជ័យ និង​ត្រឡប់មក​ធ្វើជា​ស្រី​ស្អាត​ដូច​ពីមុន​៕S/

​ ​