​អ្នកគ្រូ​ក្រមុំ​ម្នាក់​ចងក​សម្លាប៎ខ្លួន​ដោយ​ខឹង​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​

727
ចែករម្លែក
  • 7
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​យប់​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​មានការ​ភ្ញាក់ផ្អើល​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដោយមាន​អ្នកគ្រូ​ក្រមុំ​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ផ្ទះ​នៅ​ភូមិ​ស្ថាពរ​២​ឃុំ​អំពិល​ប្រាំ​ដើម​ស្រុក​ប​វេ​ល​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​មូលហេតុ​ដោយសារ នាង​ខឹង​ម្ដាយ​ស្ដីបន្ទោស​រឿង​ដើរលេង​ភ្លេច​ផ្ទះ​មិនសូវ​ជួយ​ធ្វើ​ការងារ​ផ្ទះ​។

​លោក វរសេនីយ៍ទោ​សុខ សា រិ ន​អធិការ នគរបាល​ស្រុក ប វេ ល​បានឱ្យដឹងថា​អត្តឃាត​ជន​ឈ្មោះ មុំ មិថុនា អាយុ ២០ ឆ្នាំ​ជា គ្រូបង្រៀន ជាប់កិច្ចសន្យា​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​បើ​យោង​អ្នកជិតខាង​ប្រាប់​សមត្ថកិច្ច​ថា​កន្លងទៅនេះ​នាង​តែង​ត្រូវ​ម្តាយ​ស្តីបន្ទោស​ជា​ញឹកញាប់​ដោយសារតែ​នាង​ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​មិនសូវ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ហើយក៏​ភ្លេច​ទៅ​បង្រៀន​ជា​ញឹកញាប់​។​

ក្រោយ​ធ្វើ​កោសល្យវិច័យ​ហើយ​សមត្ថកិច្ច​ជំនាញ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/