​អ្នកជំនាញ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍ មកដល់​កម្ពុជា ដើម្បី​បើក​វគ្គ​

360
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ អ្នកជំនាញ​កីឡាហែលទឹក របស់​សហព័ន្ធ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍ លោក Ang Peng Wee ជា​គ្រូឧទ្ទេស​ជនជាតិ​សិង្ហ​បុរី បានមក​ដល់ ប្រទេស​កម្ពុជា​ហើយ កាលពី​រសៀល ថ្ងៃទី​២៩ ខែមេសា ដើម្បី​បង្រៀន​វគ្គ​បំពាក់បំប៉ន់ មន្ត្រី​បច្ចេកទេស របស់​សហព័ន្ធ​ខ្មែរ ហែល​ទឹក​។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា លោក Ang Peng Wee ជា​នាយក​បច្ចេកទេស នៃ​សហព័ន្ធ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍ មក​កម្ពុជា​លើក​នេះ ដើម្បី​បង្រៀន​វគ្គ​ខាងលើ ដែលមាន​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៤ ខែឧសភា ក្រោម​ការឧបត្ថម្ភ​ថវិកា ប្រចាំឆ្នាំ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។

​លោក​អគ្គលេខាធិការ បាន​បន្តថា វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម ៦០ នាក់ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ចំនួន ២០ នាក់ និង​មន្ត្រី​បច្ចេកទេស ៤០ នាក់ បង្កើតឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ៕v

ការមកដល់​របស់លោក Ang Peng Wee