​អ្នកជំនាញ​លើកឡើងថា​កម្ពុជា​មា​នភា​ព​ក្មេងខ្ចី​នៅឡើយ​នៅលើ​វិស័យ​អចលនទ្រព្យ​

569
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​បើទោះបីជា​ស្ថានភាព​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការ​ចម្រើន​ជា​បន្តបន្ទាប់​ក្តី​តែ​ត្រូវបាន​អ្នកជំនាញ​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លើកឡើងថា​វិស័យ​មួយ​នេះ​កម្ពុជា​នៅ​ក្មេងខ្ចី​នៅឡើយ​ដោយសារ​ខ្វះ​ធនធាន​ចំណេះដឹង​។​

​លោក​ច្រឹ​កសុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​នៅក្នុង​សន្និសីទ​សារ​ព័ត​មាន​ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​និង​នៅ​ថ្ងៃ​អនាគត កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា​ឆ្នាំ​២០១៩​បានបញ្ជាក់​ថាបើ​យើង​សិក្សា​រយៈពេល​៣០​ឆ្នាំមុន​និង​ប្រៀបធៀប​រវាង​ប្រទេស​សឹង្ហ​បុរី​និង​កម្ពុជា​គឺមាន​ស្ថាន​ភាពស្រដៀងគ្នា​។​ប៉ុន្តែ​ហេតុអ្វី​បានជា​គេ​រីកចម្រើន​និង​អភិវឌ្ឍ​ខ្លាំង​ជាង​យើង​។

ក្នុងនោះ​យើង​មើលឃើញថា សឹង្ហ​បុរី​ភាគច្រើន​ទទួលយក​ការវិនិយោគ​មួយចំនួនធំ​ពី​ជន​ជាតិចិន និង​ម៉ាឡេស៊ី​។ ជាងនេះទៀត​នោះ ការរីកចម្រើន​ខ្លាំង​របស់​សឹង្ហ​បុរី គឺ​ដោយសារ​គំនិត​និង​ការចាប់យក​។ ​លោក​ប្រធាន​បាន​គូសបញ្ជាក់ថា “​ប្រទេស​កម្ពុជា​មនុស្ស​មួយចំនួន​បាន​ដើរ​ផ្លូវត្រូវ ប៉ុន្តែ​លទ្ធផល ភាព​ប្រឈម​មួយចំនួន​ក៏​ជួប​ឧបសគ្គ​ដែរ​។​

​ប៉ុន្តែ​ដោយឡែក​បើ​និយាយ​ពី​ប្រទេស​កម្ពុជា​អាច​ធ្លាក់​បន្តទៀត​ទេ​?​សម្រាប់​លោក​គិតថា​កម្ពុ​ជាមាន​ភាព​ក្មេងខ្ចី​នៅឡើយ​នៅក្នុង​បណ្តា​ប្រទេស​ដែល​ស្ថិតក្នុង​តំបន់​អាស៊ាន​ហើយ​វា​បាននិងកំពុង​មានការ​លូតលាស់​យ៉ាងខ្លាំង​នៅក្នុង​តំបន់​អាស៊ាន​និង​នៅលើ​ពិភពលោក​”​។​

ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ធ្វើការ​ប្រៀបធៀប​អំពី​ទំហំ​ផ្ទៃដី​រវាង​ទីក្រុង​ចំនួន​បី​ទីតាំង ដូចជា​នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​, ទីក្រុង​បាងកក​ប្រទេស​ថៃ​និង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​។​គឺ​ទំហំ​ដី​នៅ​ទីក្រុង​ភ្នំពេញ​មានតម្លៃ​ទាប​ជាង​បណ្តា​ប្រទេស​ទាំងពីរ​ដែល​ទីក្រុង​នៃ​ប្រទេស​វៀតណាម​និង​ថៃ​មានតម្លៃ​ដល់​ខ្ទង់​ជិត​ឬ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក បើ​ធៀប​តម្លៃ​ដី​នៅ​កម្ពុជា​គឺ​ទាប​ជាងគេ​ចន្លោះ​ពី​៥០​ទៅ​៦០​ភាគរយ​ឯណោះ​។​
​ ​
​លោក សុខ​នី​ម លើកឡើង​បន្តថា វិស័យ​ដីធ្លី​អាច​រីកចម្រើន​ទៅបាន​វា​អាស្រ័យទៅលើ​ធាតុ​ផ្សំ មិនមែន​និយាយ​តែ​លើ​មាត់ទទេ​ទេ វិស័យ​ដីធ្លី​កើតឡើង​ដោយ​វិស័យសេដ្ឋកិច្ច​និង​អចលនទ្រព្យ​។ ក្នុងនោះ​ដើម្បី​ឲ្យ​អចលនទ្រព្យ​រឹងមាំ​យើង​ត្រូវ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​និង​ការគាំទ្រ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ពី​ធនាគារ បើ​ធនាគារ​នៅតែ​គាំទ្រ​ដូច​សព្វថ្ងៃនេះ វិស័យ​អចលនទ្រព្យ​នៅតែ​រឹងមាំ​ដដែល​។
​ ​
​យោងតាម​របាយការណ៍​ការងារ​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​បាន​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​ទំហំ​វិនិយោគ​វិស័យ​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ប្រមាណ​ជាង​២.៤០០​លាន​ដុល្លារ​អាមេរិក​ធៀប​នឹង​ឆ្នាំ​២០១៧​មាន​ត្រឹមតែ​ជាង​១.៨០០​លាន​ដុល្លារ​ប៉ុណ្ណោះ​កើនឡើង​២៥​ភាគរយ​៕S/