​អ្នកជំនាញ: ​ខណ្ឌ​សែន​សុខ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​នៃ​ទីក្រុង​ភ្នំពេញ​

1691
ចែករម្លែក

​ដោយ​: ច្រាយ ចំណាន / ភ្នំពេញ​: អ្នកជំនាញ​និង​អ្នកវិភាគ​នានា​បានបង្ហាញ​នូវ​ការ​វាយតម្លៃថា ខណ្ឌ​សែន​សុខ​នៃ​រាចធានី​ភ្នំពេញ បានក្លាយ​ជាតា​រា​រះ​ថ្មី សម្រាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​ថ្មី​មួយ​នៅ​រាជធានី​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​នេះ​កើនឡើង​យ៉ាង​ឆាប់រហ័ស ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​អគ្គនាយិកា​ក្រុមហ៊ុន​ AMATAK Property service Co, Ltd លោកស្រី​តាំង ហួរ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២​មិថុនា​នេះ​ថា ខណ្ឌ​សែន​សុខ​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​លឿន​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ពាណិជ្ជកម្ម​នានា​។​ដូចជា​ហាង​កាហ្វេ​ល្បីៗ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​។​លោកស្រី​បន្តថា សង្កាត់​ភ្នំពេញ​ថ្មី​រីកចម្រើន​លឿន​ជា​ងគ ដោយសារ​វត្ត​មាននៃ​បុរី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សណ្ឋាន​ដី​មាន​ភាពល្អប្រសើរ​ងាយស្រួល​ក្នុងការ​អភិវឌ្ឍ​។​

​លោកស្រី​បន្តថា “​ខ្ញុំ​សង្កេតឃើញ​ការ​រ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅក្នុង​ខណ្ឌ​នេះ មាន​ភាពល្អប្រសើរ​ដោយមាន​ផ្លួ​វ​ធំៗ និង​ទូលាយ​ទើប​ធ្វើ​ឲ្យ​គំរោង​អភិវឌ្ឍន៍​និង​សកម្មភាព​ពាណិជ្ជកម្ម​រីកចម្រើន​ខ្លាំង​នៅ​តំបន់​នេះ​”​។​លោកស្រី​បន្តថា “​តម្លៃ​ដី​នៅក្នុង​ខណ្ឌ​នេះ​បាន​កើនឡើង​យ៉ាងខ្លាំង ដោយ​ហក់​ឡើង​តំបន់​ខ្លះ​ពី​២០ ទៅ​៣០​ភាគរយ និង​តំបន់​ខ្លះទៀត​កើន​ខ្ពស់ជាង​នេះ​”​។​

​ខណ្ឌ​ដែលមាន​សកម្មភាព​ពាណិជ្ជ​កម្ម​ធំៗ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ពីមុនមក​គេ​សម្គាល់​ឃើញតែ​បួន​ប៉ុណ្ណោះ រួមមាន ខណ្ឌ​ចំការ​មក ,​ដូនពេញ​, ៧ មករា និង​ខណ្ឌទួលគោក​។ ប៉ុន្តែ​ខណ្ឌ​សែន​សុខ​កំពុង​ក្លាយជា​ខ័​ណ្ឌ​ថ្មី​មួយទៀត ដែល​កំពុងមាន​សកម្ម​ភាព​ពា ណិ​ជ្ជ​កម្ម​ច្រើន​ប្រហាក់ប្រហែល​ខណ្ឌ​ទាំង​បួន​ផងដែរ​។​

​ការបង្ហាញ​វត្តមាន​ផ្សារ​ទំនើប​ម៉ាក្រូ​(MAKRO), អ៊ី​អន ម៉​ល​២(AEON MALL2) ព្រមទាំង​បុរី​លំនៅដ្ឋាន​នៅ​តំបន់​នេះ បានធ្វើ​ឲ្យ​ខណ្ឌ​នេះ កាន់​តែមាន​សកម្មភាព​រស​រវើក​លើ​ផ្នែក​ពាណិជ្ជកម្ម​។​

​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ខណ្ឌ​សែន​សុខ​ពិតជា​មានការ​រីកចម្រើន​លឿន ដោយសារ​កត្តា​មួយចំនួន​ដូចជា ទី​១ ការ​មាន​សណ្ឋាន​ដី​ល្អ និង​មិនមាន​រោងចក្រ សហគ្រាស​ដែល​បំពុល​ផ្សែង​ដល់​ប្រជាពលរដ្ឋ ។​ទី​២ កំណើន​ប្រជាសាស្ត្រ​យ៉ាង​ឆាប់រហ័ស​។ ទី​៣ ការកើនឡើង​នូវ​សកម្មភាព​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាលារៀន ធនាគារ និង​ទី​៣ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ខណ្ឌ​នេះ​មាន​ភាពល្អប្រសើរ​។​

​លោក​បន្តថា “​ភាព​ទាក់ទាញ​និង​កត្តា​ទាំងអស់នេះ បាន​ជម្រុញ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ខ្ពស់ ជាក់ស្តែង​ដី​នៅ​តំបន់​ផ្សារ​ទំនើប AEON MALL2, ផ្សារ MAKRO ពីមុនមក​តម្លៃ​ត្រឹម​ចន្លោះ​១០០​ទៅ​២០០​ដុល្លារ បច្ចុប្បន្ន​ដី​នៅ​តំបន់​នេះ​បាន​កើន​ដល់​ចន្លោះ​៨០០​ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​ច្រឹ​ក សុខ​នី​ម​អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​មានប្រសាសន៍​ស្រដៀង​គ្នា​ទាក់ទង​នឹង​ការរីកចម្រើន​លើ​វិស័យ​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​នេះ ដោយ​ធ្វើ​ឲ្ត​តម្លៃ​ដីធ្លី​នៅតាម​បណ្តោយ​ផ្លូវ​អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី និង​ផ្លូវ​លេខ​១០០៣ ភ្ជាប់​ជាមួយ​ផ្លូវ​ហាណូយ កើន​ឡើងដល់​តម្លៃ​ចន្លោះ​ពី​១៥០០​ទៅ​២៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​បន្តថា “​តំបន់​នេះ កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ហើយ​តម្លៃ​ដីធ្លី​នឹង​កើនឡើង​បន្ថែមទៀត​នាពេល​អនាគត​”៕ ល​