​អ្នកឈ្នះ លើស​ង្វៀន​សង្ក្រាន្ត​ព្រៃវែង​

505
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ព្រៃវែង​សង្ក្រាន្ត​ឆ្នាំនេះ បាន​បើក​សង្វៀន ចំនួន ២ ដែល​សង្វៀន​ទី​១ នៅ​ថ្ងៃទី​១៤ មេសា និង​សង្វៀន​មួយទៀត បើក​នៅ​ថ្ងៃទី​១៥ មេសា​។​

​សម្រាប់​ថ្ងៃទី​១៤ មេសា គឺជា​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ សុទ្ធ​តែម្ដង ដែល​ក្នុងនោះ ក្រៅពី​គូ​មិត្តភាព​នោះ មាន​គូប្រកួត​ដណ្ដើមពាន ចំនួន ២ ប្រភេទ​ទម្ងន់​គឺ ទម្ងន់ ៥៧ គីឡូក្រាម និង​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​សម្រាប់​ទម្ងន់ ៥៧ គីឡូក្រាម ពាន​បាន​ទៅ​អ្នក​ប្រដាល់ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ រីឯ​ពាន​ទម្ងន់ ៦៣,៥០ គីឡូក្រាម បាន​ទៅ​អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្ត​សៀម​រា ប​ដែល​ឈ្នះ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ​។​

​ចំពោះ​សង្វៀន​ថ្ងៃទី​១៥ មេសា មានការ​ប្រកួត ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ចំនួន ៦ គូ ដែលមាន​អ្នក​ប្រដាល់ មកពី ៥ ប្រទេស ចូលរួម ។ សូមបញ្ជាក់ថា ការប្រកួត មានតែ ៣ ទឹក​ប៉ុណ្ណោះ ។ វ៉ាន់ វឿន ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម បាន​យកឈ្នះ​អ្នក​ប្រដាល់​ឡាវ ណាក​រ៉ុង​រិ​ទ្ធ វិ​សិទ្ធ​គិត (Nakrongrit Visetkit) នៅ​ទឹក​ទី​២ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ដែល​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​នោះ បាន​ផ្ដួល​អ្នក​ប្រដាល់​បារាំង ហ្ស​ក​ដង់ (Jordan) នៅ​ទឹក​ទី​២ ដែរ ។​

​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​នោះ បាន​យកឈ្នះ អ្នក​ប្រដាល់​អូទ្រីស ម៉េ​ដា​ដ អា​ឌី​ន​ណេ​ហ្សា​ដ (Mehrdad Addinejad) ដោយ​ពិន្ទុ ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ ឲ្យ​ផល សោ​ភ័​ណ្ឌ ឈ្នះ​ទាំងអស់គ្នា​។​

​ឡៅ ចន្ទ្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម​នោះ បាន​យកឈ្នះ អ្នក​ប្រដាល់ អ៊ីតាលី ហ្វេ​ឌី​រី​កូ អេ​ណេ​ស្តូ (Fedirico Ernesto) ដោយ​ពិន្ទុ ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ ឲ្យ​ចន្ទ្រា ឈ្នះ​ដូចគ្នា ។​

​រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត​ឆ្មា​ល ជ័រ​ណា​រ៉ុង​សាក់ (Petchhmal Chornarongsak)​។ តាមពិត ការប្រកួត​នេះ សោ​ភ័​ណ្ឌ ចាញ់​អ្នក​ប្រដាល់​ថៃ​ទេ ព្រោះ​ក្នុងចំណោម​ចៅក្រម​ទាំង ៥ មានតែ​ចៅក្រម ២ រូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ សោ​ភ័​ណ្ឌ ឈ្នះ ឯ ៣ រូប​ទៀត ផ្ដល់​ពិន្ទុ​ឲ្យ​សោ​ភ័​ណ្ឌ ចាញ់ តែដោយសារ​អ្នក​ប្រដាល់​រូបនេះ ចូលចិត្ត​ឡាំប៉ា នៅពេល​ខ្លួន​ចាញ់​នោះ ទើប​ប្រធាន​វិនិច្ឆ័យ សម្រេច​ឲ្យ​ស្មើ​តែម្ដងទៅ ម្យ៉ាង​នេះ ជាការ​ប្រកួត​ជា​មិត្តភាព​ផង ។​

​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃុន ឌី​ម៉ា ក្លិប​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឈ្នះ​អ្នក​ប្រដាល់​ថៃ ថង មៀង​ស៊ី​ម៉ា (Thong Mueangsima) ដោយ​ពិន្ទុ​។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ឌី​ម៉ា ឈ្នះ​ដូចគ្នា ៕v

ទិ​ដ្ឋ​ភាព​ប្រកួត​