​អ្នកញៀន​ល្បែង​ជល់​មាន់​៤​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ស្រុក​បាណន់​

236

(​បាត់ដំបង​)៖​បុរស​បួន​នាក់​ដែល​ញៀន​ល្បែង​ជល់​មាន់​ត្រូវបាន​ប៉ូលិស​ស្រុក​បាណន់​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​២៥​ខែ​​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ចាក់​អង្កាម​ឃុំ​ឈើទាល​ស្រុក​បាណន់​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​ហើយ​​បញ្ជូនទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

លោក​ឈឿង គឹម​សុង​ប្រធាន​ក្រុម​បង្ការ បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឳ្យ​ដឹងថា​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​កម្លាំង​អ​ន្តា​គម​ន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ក្រាប​ករណី​ល្បែងស៊ីសង (​បញ្ជល់មាន់​)១​កន្លែង​នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​ដោយ​មិន​ឳ្យ​ខាង​សមត្ថកិច្ច​ស្រុក​និង​ប៉ុស្តិ​ចូលរួម​ទេ​ព្រោះ​ខ្លាច​បែកការណ៍​។

ជា​លទ្ធផល​សមត្ដ​កិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ជល់​មាន់​ចំនួន​៤​នាក់​(​សុទ្ធតែ​បុរស​​វ័យ​កណ្តាល​មាន​អាយុ​ពី​ជាង​៣០​ទៅ​ជាង​៥០​ឆ្នាំ​)​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​ចំណែក​អ្នកលេង​មួយចំនួនធំ​រត់គេច​ខ្លួន​បាត់អស់​ពេល​សមត្ថកិច្ច​ទៅដល់​និង​ដកហូត​វត្ថុតាង​រួមមាន​មាន់​ជល់​ចំនួន​៤​ក្បាល ម៉ូតូ​ចំនួន​៨​គ្រឿង ជញ្ជីង​ថ្លឹង​មាន់​១​និង​កៅស៊ូ​សង្វៀន​១​។​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​អ្នកញៀន​ល្បែង​ជល់​មាន់​៤​នាក់ មាន់​៤​ក្បាល ម៉ូតូ​៨​គ្រឿង​