​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថាទណ្ឌិត សម រង្ស៊ីបន្ត​ប្រមាថ​ព្រះមហាក្សត្រ អាជ្ញា​ធរមាន​កាតព្វកិច្ច​ចាត់វិធានការ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​និង​របបរាជានិយម​

259
ចែករម្លែក
លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌

ដោយ​៖​ឆាយា​នាថ​:​ភ្នំពេញ​៖​ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ថ្លែងថា ករណីទណ្ឌិត សម រង្ស៊ី បន្ត​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ផ្នែក ​គ្រប់​ជាន់ថ្នាក់ មាន​កាតព្វកិច្ច​ចាត់វិធានការ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ និងរបបរាជានិយម​នៅ​កម្ពុជា ។​

​លោក សម រង្ស៊ី កាលពី​យប់​ថ្ងៃទី​២០ ខែកញ្ញា បានផ្តល់​កិច្ច​សម្ភាស៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយ​បន្ត​និយាយ​ប្រមាថ​ព្រះមហាក្សត្រ ថា “​គឺ​ព្រះមហាក្សត្រ​​ សព្វថ្ងៃ​ហ្នឹងគឺ​គ្មាន​អំណាច​អ្វី​ទាល់តែសោះ គឺ​ធ្វើ​តាមតែ ហ៊ុន សែន បញ្ជា​ឲ្យ​ធ្វើ​ទេ លើកលែងទោស មិន​លើកលែងទោស គឺ​អាស្រ័យ​លើ ហ៊ុន សែន ទេ ដូច្នេះ​យើង​ដោះស្រាយ​បញ្ហា ហ៊ុន សែន ទៅ បញ្ហា​មហាក្សត្រ វា​ដោះស្រាយ​ដោយ​ខ្លួន​វា​ហើយ ព្រោះ​មហាក្សត្រ​ហ្នឹង​ធ្វើ​តាមតែ ហ៊ុន សែន ទេ ដូច្នេះ​ខ្ញុំ​គ្មាន​រំពឹង​ព្រះមហាក្សត្រ​អី​ទេ​”​។​

​លោក ជិន ម៉ា​លីន សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញានេះថា ក្នុងករណីនេះ តាម​គោលការណ៍​ច្បាប់ ព្រះរាជអាជ្ញា ក៏​អាច​កសាង​បណ្តឹងអាជ្ញា​បន្ថែមទៀត​បាន​ផងដែរ ដោយ​មិនចាំបាច់​មាន​អធិបញ្ជា​ជាថ្មី​ម្តងទៀតពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឡើយ ព្រោះថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​អធិបញ្ជា​ម្តង​រួចហើយ​ក្នុង​សំណុំរឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​នេះ ក្នុង​គោលដៅ​ការពារ​អង្គ​ព្រះមហាក្សត្រ​ និង​របបរាជានិយម​នៅ​កម្ពុជា​៕​Ha