​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​”​ករណី​ប្រមាថ​ព្រះមហាក្សត្រ​”

234
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​”​ករណី​ប្រមាថ​ព្រះមហាក្សត្រ​”​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នាទី​ស្ដីការគណៈរដ្ឋមន្ត្រី​។​សន្និសីទ​នេះ​គឺមាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន​អំពី​គោលការណ៍​និង​វិធាន​ច្បាប់​ដែលមាន​ចែង​ជា​ធរមាន​ក្នុងករណី​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម​អង្គ​ព្រះមហាក្សត្រ​ដែលជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​កម្ពុជា​។​

​វាគ្មិន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះ​រួមមាន​៖​លោករ​ស់ច​ន្ត្រា​បុត្រ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៕S/​