​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​!​ក្រុងព្រះសីហនុ​គឺជា​ទីក្រុង​អច្ឆរិយៈ​នៅ​តំបន់​ឆ្នេរសមុទ្រ​

445
ចែករម្លែក
  • 145
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ផៃ​ស៊ី​ផាន​បាន​បញ្ជាក់ថា​ក្រុងព្រះសីហនុ​គឺជា​ទីក្រុង​អច្ឆរិយៈ​មួយ​នៅ​តំបន់​ឆ្នេរសមុទ្រ​ដែលមាន​ការអភិវឌ្ឍ​ក្នុង​សន្ទុះ​មួយ​គួរឱ្យ​ស្ងប់​ស្ងែ​ង​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​។​

​លោក​ផៃ​ស៊ី​ផាន​បាន​បញ្ជាក់ថា​បាតុភូត​នៃ​ការអភិវឌ្ឍ​ដៃគូ​កម្ពុជា​-​ចិន​នេះ​គឺ​បង្ហាញ​ជាក់ស្តែង​នូវ​ជំនឿ​របស់​អ្នកវិនិយោគ​ជា​ដៃគូ​ទាំង​ជាតិ​-​អន្តរជាតិ​ដែល​គេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ដើម្បី​សន្តិភាព ស្ថិរភាព បរិយាកាស​នយោបាយ​ល្អ។

​ថាមពល ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់ទុន​និង​ពាណិជ្ជកម្ម​សេរី​។​វឌ្ឍនភាព​ក្រុងព្រះសីហនុ​មិន​ត្រឹមតែ​ជា​មោទនភាព​នៃ​វិបុលភាព​របស់​កម្ពុជា​ដែលជា​ដៃគូរ​ជាមួយ​ចិន​នោះទេ​ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ និង​រស់​រវើក​របស់​អាស៊ាន​ផងដែរ​។

​ដូចនេះ​ក្រុង​និង​ខេត្ត​ព្រះសីហនុ​រួមជាមួយ​នឹង​បណ្ដា​ខេត្ត​នានា​នៅជាប់​ឆ្នេរសមុទ្រ​គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​“​មិត្តភាព​សន្តិភាព​សហ​ប្រតិបត្តិការ​និង​ការអភិវឌ្ឍ​”​រួម​ជាមួយនឹង​ការរស់នៅ​ដោយ​សុខក្សេមក្សាន្ត​និង​ឱកាស​រីកចម្រើន​ដែលជា​ជម្រើស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​និង​ឧស្សាហកម្ម​ផ្សេងៗ ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ ឱកាស​ទីផ្សារ​ថ្មី​បន្ថែមទៀត ចំពោះ​កសិករ ពលករ ពាណិជ្ជករ និង​សេវាកម្ម​ជាច្រើន និង​កើនឡើង​បន្ថែមទៀត​ទាំង​បរិមាណ និង​គុណភាព​នាពេល​អនាគត​ដ៏​ខ្លី​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ទីក្រុង​ជាប់​សមុទ្រ​នេះ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ នឹង​ក្លាយជា​ទីក្រុង​ទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​និង​ឧស្សាហកម្ម​ដូច​បណ្តា​ទីក្រុង​អន្តរជាតិ​ដទៃទៀត​នៅតាម​ឆ្នេរសមុទ្រ ដែល​នឹងចូលរួម​ចំណែក​សកម្ម​ភាព​ប្រកបដោយ​ឥទ្ធិពល និង​ផូរផង់​នៅក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិ ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី និង​តម្លៃ​មនុស្សជាតិ​៕S/​